ប្រជាពលរដ្ឋ​ នៃ​ប្រទេស​គុយ​បា​ប្រារព្ធ​ពិធី​ ៥៦​ឆ្នាំ​ នៃ​បដិវត្តន៍​

​ពលរដ្ឋ​គុយ​បា​បាន​ប្រារព្ធ​ ៥៦​ ឆ្នាំ​នៃ​បដិវត្តន៍​របស់​ប្រទេស​នេះ​ដោយ​មាន​មនុស្ស​ជា​ច្រើន​សម្តែង​ក្តី​សង្ឃឹម​ចំពោះ​អនាគត​របស់​ពួក​គេ​។​

​ការ​បង្កើន​ទំនាក់ទំនង​ការទូត​ជាមួយនឹង​សហរដ្ឋ​អាម៉េរិក​បាន​នាំ​ឲ្យ​ពលរដ្ឋ​គុយ​បា​ជា​ច្រើន​នាក់​រំពឹង​ដល់​អនាគត​ភ្លឺស្វាង​នៅ​លើ​ប្រទេស​កោះ​មួយ​នេះ​។​

​អតីត​អ្នករបាំ​និង​ជា​អ្នកគាំទ្រ​ដល់​បដិវត្តន៍​បាន​និយាយ​ថា​ លោក​ប្រាថ្នា​ចង់​ឲ្យ​សហរដ្ឋ​អាម៉េរិក​និង​ប្រទេស​គុយ​បា​ធ្វើ​សកម្មភាព​ទៅ​ភាព​ស្និទ្ធស្នាល​រកគ្នា​ជាង​នេះ​ទៀត​។​

​លោក​ Luis​ Yanes​ បាន​បន្ថែម​ថា​ ខ្ញុំ​មិន​មាន​អ្វី​ប្រឆាំង​នឹង​ពលរដ្ឋ​សហរដ្ឋ​អាម៉េរិក​ទេ​។​ ប្រទេស​ទាំង​ពីរ​គួរតែ​គោរព​គ្នា​។​ គេ​គួរតែ​គោរព​មតិយោបល់​របស់​យើង​ដូច​យើង​តែងតែ​គោរព​គំនិត​របស់​ពួក​គេ​ដែរ​។​ ​កិច្ចព្រមព្រៀង​ក្នុង​ពេល​ថ្មីៗ​នេះ​រវាង​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក​និង​គុយ​បា​ដើម្បី​ផ្សះផ្សារ​ទំនាក់ទំនង​ការទូត​ឡើង​វិញ​អាច​មាន​ន័យ​ថា​ ប្រទេស​កោះ​មួយ​នេះ​អាច​នឹង​ប្រឈម​ការ​ផ្លាស់​ប្តូរ​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ពេល​ខាង​មុខ​នេះ​ ជា​ពិសេស​ទាក់ទង​នឹង​វិស័យសេដ្ឋកិច្ច​។​

​ប្រតិភូ​សហរដ្ឋ​អាម៉េរិក​និង​គុយ​បា​ត្រូវ​គេ​រំពឹង​ថា​ នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ខែមករា​នេះ​ដើម្បី​ចាប់ផ្តើម​ដំណើរការ​បើក​ស្ថានទូត​សហរដ្ឋ​អាម៉េរិក​លើ​ទឹកដី​គុយ​បា​៕

ចុចអានអត្ថបទ៖ អ៊ី​តា​លី​រង​ការ​វាយប្រហារ​ពី​ព្យុះ​ព្រិល​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *