ប្រជាពលរដ្ឋ ដែលធ្លាប់មានទំនាក់ទំនងជាមួយបុគ្គលមានកូវីដ១៩ចំនួន៦នាក់នៅផ្សារអូរឬស្សីសូមទៅធ្វើតេស្តរកកូវីដ១៩

ភ្នំពេញ៖ មនុស្ស៦នាក់ដែលជាអនុប្រធាននិងជាអាជីវករផ្សារអូរឫស្សី បានត្រូវរកឃើញមានវិជ្ជមានកូវីដ១៩។ទាក់ទងនឹងករណីនេះ អនុគណៈកម្មការស្រាវជ្រាវរកកូវីដ១៩បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់មានទំនាក់ទំនងជាមួយបុគ្គលទាំង៦រូប ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ #កូវីដ១៩​​ និងសម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

បុគ្គលទាំង៦រូបនោះ មាន៖១៖ ឈ្មោះ លី គឹមសុង ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរលក់ឆ្នាំងដាំបាយអគ្គីសនី នៅតូបលេខ (ក.០៣ លេខ ១៣០–១៣១)។ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៥៦D១៣ ផ្លូវលេខ២៣០ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

២៖ ឈ្មោះ អ៊ឹង គឹមស្រ៊ុន ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរលក់គ្រឿងអគ្គីសនី នៅតូបលេខ (ក.០៣ លេខ១៣៤)។ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ ៧៤៧៦ ផ្លូវលេខ១៣A (បុរីចំកាដូង ) ភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

៣៖ ឈ្មោះ ហាស់ កញ្ញា ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរលក់ចាបហួយ នៅតូបលេខ ( ខ.២៣ លេខ២៤៦ )។ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣០E.២ ផ្លូវលេខ១៦៤ ភូមិ៤ សង្កាត់អូឬស្សីទី៣ ខណ្ឌ៧មករារាជធានីភ្នំពេញ លេខទូរស័ព្ទ ០១២ ៥៩៣ ៧៩០ មានសមាជិកក្នុងគ្រួសារចំនួន៤នាក់ (ធ្វើតេស្តចំនួន១នាក់) ។

៤៖ ឈ្មោះ រិន រិទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ តួនាទីអនុប្រធានផ្សារអូរឫស្សី។ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៤E. ផ្លូវលេខ១១០ ភូមិព្រៃព្រីងខាងជេីង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។

​៥៖ ឈ្មោះ ឃីម ភារម្យ ភេទប្រុស អាយុ ២៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ២៦ ផ្លូវលេខ១៦៨ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧ មករា រាជធានីភ្នំពេញ។

៦៖ ឈ្មោះ ម៉ា សុខុម ភេទប្រុស បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៨C ( បុរីមង្គលភ្នំពេញ ) សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ទីតាំងដែលត្រូវទៅធ្វើតេស្តមាន៖​វិទ្យាល័យ​បាក់ទូក,​ វិទ្យាល័យ​បឹង​ត្របែក​,មណ្ឌលសុខភាពចាក់អង្រែក្រោម​,មន្ទីរ​ពេទ្យខ្មែរ-សូវៀត​,សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕

Loading...