ប្រជាពលរដ្ឋសហគមន៍សំណង់មិនរៀបរយរស់នៅលើអតីតផ្លូវរថភ្លើងនឹងទទួលបានកម្មសិទ្ធិក្រោយរដ្ឋាភិបាលរាជធានីភ្នំពេញស្ថាបនាផ្លូវបេតុងរួច

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានសន្យាជាមួយប្រជាពលរដ្ឋ សហគមនផ្លូវរថភ្លើងថា បន្ទាប់ពីការដ្ឋានស្ថាបនា ផ្លូវបេតុងទទឹង៣០ម៉ែត្រ បណ្តោយ ប្រមាណ៤៦០០ម៉ែត្រនេះរួច លោកនិង ស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីស្នើសុំដីដែលនៅសេះសល់ធ្វើសម្បទានកម្មឬធ្វើប័ណ្ណកម្មសិទ្ធិជូលពលរដ្ឋសសហគមនផ្លូវរថភ្លើង ដោយអនុវត្តតាមគោលនយោបាយ អភិវឌ្ឍនៅនឹងកន្លែង ។

លោក អភិបាលមានប្រសាសន៍បែបនេះ ក្នុងឱកាសចុះពិនិត្យ ស្ថានភាពរស់នៅ របស់ប្រជាពលរដ្ឋសហគមន សំណងមិនរៀបរយ និង ពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុង ខាងលើ កាលពីរសៀលថ្ងៃទី១ខែមីនាឆ្នាំ២០១៨ ដោយមានការូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ ។

លោក ឃួង ស្រេងមានប្រសាសន៍ថា ការចុះត្រួតពិនិត្យនេះ គឺអាជ្ញាធរមានគោលបំណងចំនួន២ ទី១-ចុះពិនិត្យ ការបើកផ្លូវបេតុង១ខ្សែនេះ ពីចំណុចផ្លូវជាតិលេខ៦ ដល់ ផ្លូវលេខ៧០ ឬផ្លូវទំនុបទួលគោក ដែលមានប្រវេង ៤៦០០ម៉ែត្រ ទី២-ចុះរៀបចំប្រជាពលរដ្ឋដែលរស់នៅមិនរៀបរយ ដើម្បីឲ្យពួកគាត់ រស់នៅបានល្អប្រសើរវិញ។

លោក បានបន្ថែមថា សាលារាជធានីភ្នំពេញនឹងធ្វើលិខិត ទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីធ្វើសម្បទានកម្ម ឬធ្វើប័ណ្ណកម្មសិទ្ធិជូនពួកគាត់ក្រោយពេលធ្វើហើយ។ លោកថា បើយោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល បានកំណត់ទុកចំណីផ្លូវរថភ្លើងនេះ ពីអ័ក្សផ្លូវរថភ្លើងទៅម្ខាង៣០ម៉ែត្រ ដូច្នេះយើងធ្វើផ្លូវបេតុងតែ៣០ម៉ែត្រប៉ុណ្ណោះ សល់ប៉ុន្មាន សាលារាជធានីនិងវ៉ាស់វែងបែងចែកជូនពួកគាត់រស់នៅដោយស្របច្បាប់។

គួររំលឹកថា វត្តមាន របស់លោកអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពរស់នៅ និងចុះបើកកំណាត់ផ្លូវបេតុងថ្មី ដែលស្ថាបនាលើអតីតផ្លូវរថភ្លើងនេះ ទទួលបានការអបអរសាទរពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។ទន្ទឹមនិងនោះ ក៏មានពលរដ្ឋខ្លះសម្តែងនៅការព្រួយបារម្ភ ចំពោះការរុះរើលំឋានរបស់ពួកគាត់ ដោយខ្លាយគ្មានដីសម្រាប់សាងសសង់ផ្ទះ និងខ្វះថវិកាដើម្បីសងផ្ទះជាដើម បើទោះបីពួកគាត់ដឹងច្បាស់ថា ពួកគាត់បានរស់នៅដោយខុសច្បាប់លើដីសាធារណៈរបស់រដ្ឋក៏ចុះ ។

សូមជម្រាប់ថា អតីតផ្លូវភ្លើង ត្រូវបានរាជរដ្ឋាភិបាល សម្រេចឲ្យសាលារាជធានីភ្នំពេញ ស្ថាបនាផ្លូវបេតុងជំនួសផ្លូវរថភ្លើង ចាប់ពីចំណុចផ្លូវជាតិលេខ៦ដល់ផ្លូវលេខ៧០ទំនប់ទួលគោកមានប្រវែង៤.៦០០ម៉ែត្រ ដោយឆ្លងកាត់ភូមិសាស្ត្រសង្កាត់ទួលសង្កែ,សង្កាត់ឬស្សីកែវ, និងសង្កាត់គីឡូម៉ែត្រលេខ៦ ដល់ពេលនេះសំរេចបាន២៥%ហើយ ៕

Loading...