ប្រជាពុទ្ធបរិស័ទវត្តចំណុះជើងវត្តចំប៉ាលើក្នុងស្រុកត្រាំកក់ខេត្តតាកែវថាគ្រូសូត្រមានក្លិនមិនស្រួល

ខេត្តតាកែវ៖ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តចំប៉ាលើកស្ថិតនៅក្នុងឃុំតាភេមស្រុកត្រាំកក់ខេត្តតាកែវជ្រួលច្របល់ខ្សឹបតៗគ្នានៅគ្រាដែលឃើញគ្រូសូត្រនិមន្តចេញពីវត្តញឹកញាប់ពេលយប់ព្រលប់ចូលផ្ទះនារីម្នាក់ហើយរហូតពេលយប់ជ្រៅទើបត្រឡប់ទៅវត្តវិញ។អ្នកភូមិហៅថាវាជាទំនាក់ទំនងដែលប្រាសចាកពីធម្មវិន័យក្នុងនាមខ្លួនជាសង្ឃដែលទំនងជាមានស្នេហាជាមួយកូនចៅប្រជាពលរដ្ឋ។

បើតាមសេចក្តីរាយការណ៍បន្តថាលំនៅឋាននាងនោះគឺស្ថិតនៅក្នុងឃុំតាភេមស្រុកត្រាំកក់នោះដែរគ្រាន់តែខុសភូមិគ្នាតែប៉ុណ្ណោះ។នាងជាកម្មកររោងចក្រឈ្មោះនិច្ច។អ្នកភូមិនិយាយថាគេឃើញឃើញព្រះតេជគុណព្រះនាមនាងសិលាបាននិមន្តចេញ-ចូលផ្ទះនាងក្រមុំជានារីកម្មកររោងចក្រនោះញឹកញាប់រហូតដល់កាលពីប៉ុន្មានខែមុនព្រះអង្គក៏បានសំរេចព្រះទ័យលាចាសិក្ខាបទហើយមកស្នាក់នៅផ្ទះនាងជាកម្មកររោងចក្រដែលគេអះអាងថាជាគូកំណាន់នោះបានពេលរយៈពេល២-៣ថ្ងៃក៏ត្រឡប់ទៅបួសវិញ។

ទោះបីទៅបួសវិញក៏នៅតែបន្តមានទំនាក់ទំនងរឿងស្នេហាជាមួយនារីជាកម្មកររោងចក្រនៅដដែល។ប្រការនេះធ្វើឲ្យមានការរិះគន់ពីឧបាសកឧបាសិកាចំណុះជើងវត្តចំប៉ាលើកពីព្រោះថាប្រសិនបើព្រះអង្គក្នុងនាមជាព្រះគ្រូសូត្រក្នុងវត្តចំប៉ាលើកមានស្នេហាហើយគួរតែលាចាកសិក្ខាបទរៀបការតាមប្រពៃណីជាមួយនាងនោះទៅ។

យ៉ាងណាក៏ដោយការរិះគន់របស់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តហាក់ដូចជាមិនបានធ្វើឲ្យព្រះគ្រូសូត្រវត្តចំប៉ាលើកភ័យខ្លាចរហូតដល់ត្រូវសឹកនោះឡើយ។ទោះបីជាមានការរិះគន់ពីប្រជាពលរដ្ឋចំណុះជើងវត្តយ៉ាងណាក៏ដោយព្រះគ្រូសូត្រព្រះនាមនាងសិលានៅតែបន្តមានវត្តមានក្នុងវត្តចំប៉ាលើកដដែល។ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តទទួចឲ្យមន្ទីរធម្មការនិងសាសនាខេត្តតាកែវមេត្តាជួយពិនិត្យមើលករណីដែលប្រជាពលរដ្ឋខ្សឹបខ្សៀវគ្នាពេញស្រុកពេញភូមិនេះផង។

ព្រះតេជគុណនាងសិលាមិនអាចទាក់ទងដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់ខាងលើនេះបានទេ។ការពិតឬមិនពិតយ៉ាងណានោះគេហទំព័រយើងយើងរង់ចាំការបំភ្លឺជានិច្ចពីតេជគុណ៕

Loading...