ប្រជុំផ្សព្វផ្សាយពី គោលការណ៍ណែនាំ ស្ដីពីបែបបទ និងនីតិវិធីសម្រាក់ការស្នើសុំទារកករណីពពោះជំនួស ដើម្បីយកទៅចិញ្ចឹមនៅក្រៅប្រទេស

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្ដេចក្រឡាហោម ស ខេង បានដឹកនាំប្រជុំផ្សព្វផ្សាយពី គោលការណ៍ណែនាំ ស្ដីពីបែបបទ និងនីតិវិធីសម្រាក់ការស្នើសុំទារកករណីពពោះជំនួស ដើម្បីយកទៅចិញ្ចឹមនៅក្រៅប្រទេស ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ តំណាងស្ថានទូតទាំងអស់នៅកម្ពុជា និងថ្នាក់ដឹកនគរបាល ព្រមទាំងភាគីពាក់ព័ន្ធជាច្រើន។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីផ្សព្វផ្សាយគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងស្នើសុំកិច្ចសហប្រតិបត្តិការពីបណ្ដាស្ថានទូតនានានៅកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ ខណៈដែលកម្ពុជាមិនទាន់មានច្បាប់អនុញ្ញាតិនៅឡើយ ៕

Loading...