ប្រជ្រៀត​ជាន់​លើ​គ្នា​ក្នុង​នាទី​ដំបូង​ស្វាគមន៍​ឆ្នាំ​២០១៥​នៅ​ក្រុង​សៀង​ហៃ​ស្លាប់​៣៥​នាក់​ (មានវីដេអូ)

​យប់​ឆ្លង​ឆ្នាំ​ថ្មី​ពី​ឆ្នាំ​២០១៤​ឈាន​ចូល​ ឆ្នាំ​២០១៥​នៅ​ទីក្រុង​សៀង​ហៃ​ប្រទេស​ ចិន​បាន​កើតឡើង​ហេតុ​កាណ៍​អាក្រក់​ រន្ធត់​ចិត្ដ​មួយ​ក្នុង​នាទី​ដំបូង​នៃ​ឆ្នាំ​ថ្មី​ ឆ្នាំ​ ២០១៥​ គឺ​ការ​ប្រជ្រៀត​ជាន់​លើ​គ្នា​ បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​ដល់​ទៅ​៣៥​ នាក់​ និង​៤២​នាក់​រង​របួស​ ។​

​មន្ដ្រី​រដ្ឋាភិបាល​ទីក្រុង​សៀង​ហៃ​បាន​ ប្រកាស​ឱ្យ​ដឹង​ថា​ មាន​អ្នក​ស្លាប់​៣៥​នាក់​ និង​៤២​នាក់​រង​របួស​ក្នុង​ពេល​ដែល​ សំឡេង​ជួង​ស្វាគមន៍​ឆ្នាំ​ថ្មី​ត្រៀម​បន្លឺ​ ឡើង​ទៅ​ហើយ​នោះ​គឺ​ពេលវេលា​ដែល​ ប្រជាពលរដ្ឋ​កំពុង​តែ​រាប់​បញ្ច្រាស់​ (Count​ Down)​។​ ហេតុការណ៍​អាក្រក់​ ខាងលើ​កើតឡើង​នៅ​តំបន់​មាត់ទន្លេ​ Bund​ ជាទី​តាំង​ធំ​ទូលាយ​ មាន​ទិដ្ឋភាព​ ស្រស់​ស្អាត​ដែល​តែងតែ​ប្រើប្រាស់​ សម្រាប់​រៀបចំ​ពិធីបុណ្យ​ធំៗ​នៅ​ក្នុង​ក្រុង​។​

​រូបភាព​ដែល​សារព័ត៌មាន​ស៊ី​ន​ហួ​ បាន​ផ្សព្វផ្សាយ​នោះ​គឺ​មាន​មនុស្ស​ជា​ ច្រើន​កំពុង​ជួយ​សង្គ្រោះ​បឋម​ដល់​អ្នក​ ដែល​បាន​ដួល​សន្លប់​ដេក​គ​លើ​គ្នា​ពាស​ ពេញ​ដងផ្លូវ​។​ ភ្លាមៗ​នោះ​ប៉ូលិស​ក៏​បាន​ ទៅ​ដល់​កន្លែង​កើតហេតុ​បំបែកហ្វូង​ មនុស្ស​យ៉ាងច្រើន​កកកុញ​ ។​ មន្ដ្រី​ទទួល​ ខុស​ត្រូវ​បាន​បើក​ស៊ើបអង្កេត​ពី​មូល​ ហេតុ​បណ្ដាល​ឱ្យ​មានការ​ប្រជ្រៀត​ជាន់​ លើ​គ្នា​ស្លាប់​និង​របួស​យ៉ាងច្រើន​នេះ​ ។​

​ចំណែក​សារព័ត៌មាន​ South​ China​ Morning​ Post​ របស់​ហុងកុង​បាន​ផ្សព្វ​ ផ្សាយ​ថា​ ការ​ប្រជ្រៀត​ជាន់​លើ​គ្នា​កើត​ ឡើង​ដោយសារ​តែ​មនុស្ស​មួយ​ចំនួន​ បាន​កាន់​ក្រដាសប្រាក់​ជា​ច្រើន​បាច​ចុះ​ ទៅ​លើ​ហ្វូង​មនុស្ស​លើ​អគ្គារ​រង្គសាល​ ដែល​មានឈ្មោះ​ថា​ Bar​ Bund​ 18​ Club​ ។​ ការ​បាច​លុយ​នោះ​ហើយ​ធ្វើ​ឱ្យ​ ហ្វូង​មនុស្ស​សម្រុក​ទៅ​រើស​ទើប​បណ្ដាល​ ហេតុការណ៍​អាក្រក់​កើតឡើង​ ។​

​កាលពី​សបា្ដហ៍​មុន​ រដ្ឋាភិបាល​ទី​ ក្រុង​សៀង​ហៃ​បាន​ប្រកាស​លុប​ចោល​ កម្មវិធី​CountDown​ ដែល​រៀបចំ​ឡើង​ នៅ​មាត់ទន្លេ​ Bund​ ដែល​មាន​ពលរដ្ឋ​ ចូលរួម​យ៉ាងតិច​៣​សែន​នាក់​ក្នុង​មួយ​ ឆ្នាំៗ​ ។​ ក្រសួង​រៀបចំ​ពិធីបុណ្យ​ និង​ព្រឹត្ដិ​ ការណ៍​សំខាន់ៗ​បាន​បញ្ជាក់​ថា​ ព្រឹត្ដិ​ ការណ៍​នោះ​ត្រូវ​តែ​លុប​ចោល​ដោយសារ​ សកម្មភាព​គ្រប់គ្រង​ហ្វូង​មនុស្ស​មាន​ ។​ បើ​ទោះបី​រដ្ឋាភិបាល​ទីក្រុង​សៀង​ហៃ​មិន​ បាន​រៀបចំ​មែន​ ប៉ុន្ដែ​ក៏​មានកម្ម​វិធី​ ផ្សេងៗ​ជា​ច្រើន​នៅ​ទីនោះ​ តែ​មិន​បាន​ ទទួល​ស្វាគមន៍​ភ្ញៀវ​ដូច​ជា​ឆ្នាំ​មុនៗ​ នោះ​ឡើយ​ ។​ ទោះបី​មិន​បាន​រៀបចំ​ជា​ ទ្រង់ទ្រាយ​ដូច​ពី​ពេល​មុន​ ប៉ុន្ដែ​ពលរដ្ឋ​ នៅ​តែ​ទៅ​កាន់​មាត់ទន្លេ​ Bund​ ដូច​រាល់​ ឆ្នាំ​ រង់ចាំ​ស្វាគមន៍​ឆ្នាំ​ថ្មី​ និង​មើល​ការ​ បាញ់​កាំជ្រួច​ ។​

​ការ​ប្រជ្រៀត​ជាន់​លើ​គ្នា​នៅ​ទីក្រុង​ សៀង​ហៃ​ត្រូវ​បាន​ពលរដ្ឋ​មួយ​ចំនួន​ដែល​ មាន​អបិយ​ជំនឿ​អះអាង​ថា​ ឆ្នាំ​២០១៥​ ដែល​ទើប​ចូល​មក​ដល់​នេះ​ មិនសូវ​ល្អ​ ប៉ុន្មាន​ឡើយ​សម្រាប់​ពលរដ្ឋ​ក្រុង​សៀង​ ហៃ​ ក៏​ដូច​ជា​ពលរដ្ឋ​ចិន​ទាំងមូល​ ខណៈ​ ដែល​ក្រុម​បះបោរ​នៅ​ក្នុង​ប្រទេស​បាន​ កើនឡើង​អាច​បង្កើន​ការ​វាយប្រហារ​ គ្រប់​ទិស​ទី​ក្នុង​ប្រទេស​ចិន​នា​ឆ្នាំ​២០១៥​។​ កន្លង​មក​ ក្រុម​អ៊ិ​ច​ស្លា​ម​បង្កើត​រដ្ឋ​ ក៏​បាន​ គំរាមកំហែង​វាយប្រហារ​នៅ​តំបន់​ជា​ ច្រើន​ក្នុង​ប្រទេស​ចិន​ផង​ដែរ​ ៕


Loading...

Leave a Reply

Your email address will not be published. Required fields are marked *