វេជ្ជបណ្ឌិតយើងៈ មិនពិតទេ ប្អូនប្រុស! ប្រដាប់ភេទធំមិនមែនសុទ្ធតែផ្ដល់សេចក្ដីសុខផ្លូវភេទដល់ស្ដ្រីដូចដែលប្អូនគិតនោះទេ។ តាម ពិត វាជាគំនិតរវើរវាយរបស់មនុស្សទេ មនុស្សប្រុសគិតចង់បានប្រដាប់ភេទធំ រីឯមនុស្សស្រីក៏គិតអំពីទំហំសុដន់របស់ពួកគាត់ដែរ។
ករណីប្អូនប្រុសប្រើពាក្យថាប្រដាប់ភេទធំនេះ ប្រហែលជាសំដៅទៅទំហំធំ(ទទឹង) និងបណ្ដោយវែង។ កាលណាប្រដាប់ភេទធំជ្រុល វាអាចបង្កការឈឺចាប់នៅពេលស៊កប្រដាប់ភេទចូលទៅក្នុងទ្វារមាស ពេលប្រដាប់ភេទធ្វើចលនាដកចេញរុញចូល ដោយ បង្កការកកិតខ្លាំងជាមួយជញ្ជាំងទ្វារមាស ឬពេលរុញទៅជ្រៅ ប្រដាប់ភេទអាចបុកទៅលើមាត់ស្បូនខ្លាំង។ ប្រការទាំងនេះបង្កជាការ ឈឺចាប់នៅពេលរួមភេទ។ ហើយចំពោះស្ដ្រីបរិសុទ្ធនៅសន្ទះព្រហ្មចារី រិតតែបន្ថែមទម្ងន់ទៅលើការឈឺចាប់មួយកម្រិតទៀត ពេលចាប់រួមភេទដំបូងៗ។
សរុបមកប្រដាប់ភេទទំហំធំ ឬទ្រវែងវែង មិនជាសំខាន់ទេ។ ផ្ទុយទៅវិញ ការស្រុះស្រួលគ្នា និងចំណង់កាមតណ្ហារបស់ដៃគូ ស្នេហាទាំងពីរទេ ដែលអាចផ្ដល់សេចក្ដីសុខផ្លូវភេទបានប្រសើរជាង។ សូមប្អូនប្រុសកុំគិតអាក់អន់ចិត្ដថាខ្លួនមានប្រដាប់ភេទមិនសម ល្មម សម្រាប់សង្សាររបស់ប្អូនប្រុសអី។ ជីវភាពផ្លូវភេទ ជាពេលផ្ដល់សេចក្ដីស្រឡាញ់ ការយកចិត្ដទុកដាក់នឹងគ្នា និងជាពេលបង្កើត បរិយាកាសថ្នាក់ថ្នមគ្នាទៅវិញទៅមក៕
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦