ប្រដៅកូនមិនស្តាប់ទប់កំហឹងមិនបាន យកពូថៅកាប់ ស្លាប់

ខេត្តកំពង់ធំ៖ ដោយសារតែអបរំណែនាំមិនស្លាប់ បុរសម្នាក់បានឈានដល់ប្រើអំពើហិង្សា យកពូថៅកាប់ប្រហារទៅលើកូនប្រុសរបស់ខ្លួនបណ្តាលឲ្យរងរបួសជាទម្ងន់ ហើយត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៤០នាទីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ អំពើហិង្សាខាងលើនេះ ត្រូវបានគេដឹងថា មកពីឪពុកខឹងកូនប្រដៅមិនស្ដាប់ ទប់កំហឹងមិនបានក៏ស្ទុះទៅទាយពូថៅកាប់ប្រហារទៅលើកូន ដែលកំពុងដេកលេងក្នុងអង្រឹង ត្រូវចំមាត់ ភ្នែក និងសៀតថ្កា បណ្ដាលឲ្យរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។

ជនសង្ស័យជាឃាតកសម្លាប់កូនខ្លួនឯង ឈ្មោះ ហេង គួន អាយុជាង៤០ឆ្នាំ ចំណែកកូនប្រុសឈ្មោះ ហេង គី អាយុ២០ឆ្នាំ អ្នកទាំងពីររស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។

នៅក្នុងហេតុការណ៍នោះអ្នកជិតខាងមិនហ៊ានចូលទៅជួយសង្គ្រោះកូនដែលត្រូវឪពុកកាប់នោះទេ ដោយសារតែបុរសជាឪពុកនៅក្បែរនោះ មានកាន់ពូថៅផង និងមានសៀតកាំបិតនៅចង្កេះថែមទៀត ។ ក្រោយកើតហេតុសមត្ថកិច្ចបានចាប់ខ្លួនឪពុកទៅកាន់ប៉ុស្តិ៍ដើម្បីបន្តនីតិវិធីច្បាប់ ៕

ses

Loading...

Leave a Reply

Your email address will not be published. Required fields are marked *