ប្រតិបត្តិការ​រំដោះ​ចំណាប់ខ្មាំង​បរទេស​ ទាហាន​ហ្វី​លី​ពី​ន​សម្លាប់​ពួក​ឧទ្ទាម​១៤​នាក់​

​ទាហាន​រដ្ឋាភិបាល​ហ្វី​លី​ពី​ន​ដែល​ ទទួល​បានការ​ហ្វិ​ក​ហ្វឺ​ន​ពី​អា​មេ​រិ​ក​នោះ​ កាលពី​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​បាន​ វាយប្រហារ​សម្លាប់​ខ្មាន់កាំភ្លើង​១៤​នាក់​ របស់​ក្រុម​ឧទ្ទាម​អ៊ិ​ី​ស្លា​ម​ជ្រុលនិយម​ Abu​ Sayyaf​ ដែល​មាន​ទំនាក់​ទំនងជា​ ក្រុម​ភេរវកម្ម​អាល់​កៃ​ដា​ ។​ នេះ​ជា​ការ​ វាយប្រហារ​លើក​ដំបូង​បំផុត​នៅ​ក្នុង​ឆ្នាំ​ ២០១៥​ដោយ​គោលដៅ​ទៅ​លើ​ទីតាំង​ ដាច់​ស្រយាល​ភាគ​ខាងត្បូង​ហ្វី​លី​ពី​ន​។​ កម្លាំង​ទាហាន​បាន​ពង្រឹង​សកម្មភាព​ជួយ​ សង្គ្រោះ​ចំណាប់ខ្មាំង​បរទេស​ ។​

​ក្រុម​ឧទ្ទាម​ Abu​ Sayyaf​ ជា​ក្រុម​ តូច​មួយ​ក៏​មែនពិត​ ប៉ុន្ដែ​ជា​ក្រុម​ដែល​ គ្រោះថ្នាក់​បំផុត​ បើ​ប្រៀ​ង​ធៀប​ជាមួយ​ ក្រុម​សកម្មប្រយុទ្ធ​អ៊ិ​ា​ស្លា​ម​ដទៃ​ផ្សេង​ ទៀត​ ។​ ក្រុម​នេះ​បាន​ធ្វើ​សកម្មភាព​វាយ​ ប្រហារ​ដើម្បី​ទាមទារ​ឯករាជ្យ​ ស្វយ័ត​ ស្ថិត​នៅ​ភាគ​ខាងត្បូង​រដ្ឋ​Roman​ Catholic​ របស់​ហ្វី​លី​ពី​ន​នោះ​ ។​ ក្រុម​ នេះ​មាន​គ្នា​ប្រហែល​៥០០​នាក់​ដែល​ លាក់ខ្លួន​ពួន​អ​ត្មា​នៅ​ក្នុង​តំបន់​ Basilan​ និង​ Jolo​ ។​

​ក្រុម​ Abu​ Sayyaf​ ត្រូវ​គេ​ដឹង​ថា​ មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​អ៊ិំ​ស្លា​ម​ Je-maah​ Islamiah​ ដែល​ជា​ក្រុម​ដ៏​ខ្លាំង​ អស្ចារ្យ​ប្រចាំ​នៅ​អាស៊ី​ ធ្លាប់​ធ្វើ​សកម្ម​ ភាព​វាយប្រហារ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​-​ នេ​ស៊ី​ និង​វាយប្រហារ​គ្រាប់បែក​នៅ​ទី​ ក្រុង​បាលី​ក្នុង​ឆ្នាំ​២០០២​ និង​វាយប្រហារ​ គ្រាប់បែក​ពីរ​លើក​នៅ​សណ្ឋាគារ​ទីក្រុង​ ហ្សា​កា​តា​ កាលពី​ខែ​មុន​ផង​ដែរ​ ។​

​អ្នកនាំពាក្យ​កម្លាំងយោធា​ លោក​ Restituto​ Padilla​ បាន​បញ្ជាក់​ថា​ កង​ ទ័ព​រដ្ឋាភិបាល​ ប្រដាប់​ដោយ​កាំភ្លើង​ធំ​ និង​យន្ដហោះ​ចម្បាំង​បាន​វាយប្រហារ​ ទៅ​លើ​គោលដៅ​ក្រុម​ឧទ្ទាម​អ៊ិ​ង​ស្លា​ម​ជិត​ ៣០០​នាក់​ដែល​ចាប់ជំរិត​ចំណាប់ខ្មាំង​ បរទេស​៣​នាក់​ មាន​ជនជាតិ​ម៉ា​ឡេ​ស៊ី​ និង​ជន​អឺរ៉ុប​ ស្ថិត​នៅ​ខាងក្រោយ​ទីប្រជុំ​ ជន​ Patikul​ ។​

​ប្រភព​បន្ដ​ថា​ ទាហាន​រដ្ឋាភិបាល​ បាន​ឡោម​ព័ទ្ធ​ក្រុម​ឧទ្ទាម​ទាំងនេះ​មិន​ឱ្យ​ រត់​ចូល​ទៅ​កាន់​ព្រៃ​Patikul​ បាន​ឡើយ​។​ ក្រុម​ឧទ្ទាម​១៤​នាក់​ត្រូវ​បាន​សម្លាប់​ និង​ ១៩​នាក់​ផ្សេង​ទៀត​បាន​រង​របួស​នៅ​ក្នុង​ ប្រតិបត្ដិការ​២​ថ្ងៃនេះ​ ។​ ជាមួយ​គ្នា​នេះ​ ទាហាន​រដ្ឋាភិបាល​២​នាក់​បាត់បង់​ជីវិត​ និង​១៤​នាក់​បាន​រង​របួស​៕

abu-sayyaf-group-t0903captive_feat3_1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *