ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មចូលរួមជាអធិបតីភាពក្នុងកម្មវិធីសំណេះសំណាលជាមួយយុវជនបក្ស និងប្រជាកសិករ

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២១ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាកសិករ និងទីផ្សារផលិតផលកសិកម្មរបស់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកខ្សាច់កណ្តាល កៀនស្វាយ និងល្វាម និងសហការីបានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីសំណេះសំណាលជាមួយយុវជនបក្ស និង ប្រជាកសិករក្នុងស្រុកល្វាឯម សរុបប្រមាណ ២២០នាក់ ។
ក្នុងកម្មវិធីនោះ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពផងដែរមាន ៖
– ឯកឧត្តម ជាប ដាវុធ ប្រធានផ្នែកហិរញ្ញវត្ថុ យុវជនថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកល្វាឯម ទទួលបន្ទុកចលនាយុវជន
-លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម និងជាប្រធានគណបក្សស្រុកល្វាឯម
-លោក លោកស្រី សមាជិកក្រុមការងារយុវជន ក្រុមប្រឹក្សាឃុំ -ស្រុក ផងដែរ។
បន្ទាប់ពីស្តាប់របាយការណ៍ស្វាគមន៍របស់ លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណបក្សស្រុករួចមក ឯកឧត្តម កៅ ថាច បានមានប្រសាសន៍សំណេះសំណាលក្នុងកម្មវិធីថា ៖
១. កម្មវិធីសំណេះសំណាលនេះ គ្រោង ធ្វើជាច្រើនលើកមកហើយ ប៉ុន្តែ ដោយ សារ បញ្ហាកូវិដ ១៩ ធ្វើអោយ កម្មវិធីនេះត្រូវបានពន្យាពេលជាច្រើនដងច្រើនសារ។ ប្រទេសកម្ពុជាយើង មានភ័ព្វសំណាងល្អដោយសារយើងមានថ្នាក់ដឹកនាំឆ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជំងឺកូវិដ ១៩ ត្រូវបានគ្រប់គ្រងទាន់ពេលវេលា ។ តាមរយៈសកម្មភាព និងវិធានការផ្សេងៗរបស់រាជរដ្ឋាភិបាល ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវិដ ១៩ ក្នុងចំណោមប្រទេស ១៦៦ជុំវិញពិភពលោក។ ទៅមិនឆ្ងាយពីបញ្ហាកូវិដ១៩ ឯកឩត្តម កៅ ថាច បាន លើកយកព័ត៍មានសេដ្ឋកិច្ចទាំងក្នុងស្រុក និងបរទេស អំពីផលប៉ះពាល់ដែលបណ្តាលមកពីជំងឺនេះ និងអំពីវិធានការការពារនានារបស់បណ្តាលប្រទេសផ្សេងៗ ជម្រាបជូនដល់បងប្អូនកសិករអោយបានជ្រាបបន្ថែមជាព័ត៌មាន។
២. ឯកឧត្តម កៅ ថាច មានប្រសាសន៍បន្ថែមទៀតថា ដោយទទួលបាន ការទុកចិត្តពីរាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានកំពុងអនុវត្តគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាបាល ចំនួន ៥០ លានដុល្លារអាមេរិក ដោយអត្រាការប្រាក់តែ ០,៤២ភាគរយក្នុងមួយខែ តែប៉ុណ្ណោះ ដើម្បីធ្វើការផ្តល់ជូនដល់បងប្អូនកសិករធ្វើការពង្រីកការដាំដុះបន្លែ ចញ្ចឹមសត្វ វ៉ារីវប្បកម្ម និងការផលិតកែច្នែ ខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម ។ ដូចនេះ ឯកឧត្តម កៅ ថាច បន្តលើកទឹកចិត្តដល់កសិករក្នុងស្រុកល្វាឯម ធ្វើការទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីស្នើសុំឥណទានក្នុងគម្រោងនេះ ដើម្បីយកទៅពង្រីកការដាំដុះបន្លែ និងចញ្ចឹមសត្វជាដើម។
៣.ពាក់ព័ន្ធទៅនឹងការផ្គត់ផ្គង់បន្លែ ត្រីសាច់ របស់បងប្អូនកសិករខ្មែរ៖ បច្ចុប្បន្នការផ្គត់ផ្គង់បន្លែ ត្រីសាច់ ចូលទីផ្សាររបស់បងប្អូនប្រជាកសិករនៅមានកំរិត នៅឡើយ និងមិនអាចឆ្លើយតបបានគ្រប់គ្រាន់សម្រាប់ការប្រើសប្រាស់ក្នុងស្រុក ដូចនេះ យើងត្រូវធ្វើការនាំចូលបន្ថែមពីក្រៅប្រទេសដើម្បីបំពេញបន្ថែមលើការក្វះខាត់។ ត្រង់ចំនុចនេះ បងប្អូនទាំងអស់គ្នាពិតជាបានទទួលស្គាល់ហើយថា នាំចូលទាំងនោះមានមួយចំនួនមានផ្ទុកសារធាតុគីមី ដែលធ្វើអោយប៉ះពាល់សុខមាលភាពបងប្អូនប្រជាពលរដ្ឋអ្នកប្រើសប្រាស់យ៉ាងខ្លាំង។ ហេតុនេះហើយ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងក្នុងនាមឯកឧត្តម កៅ ថាច ផ្ទាល់ ពិតជាចង់ឃើញណាស់បងប្អូនប្រជាកសិករខ្មែរ ខិតខំដាំដុះបន្លែ ពង្រីកការចញ្ចឹម ប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់ អោយបានច្រើន ដើម្បីធ្វើការផ្គត់ផ្គង់ចូលក្នុងស្រុកអោយបានគ្រប់គ្រាន់ មាននិរន្តភាព និងអាចឈានដល់ការនាំចេញបានទៅក្រៅប្រទេសបាន។ ដូចនេះ តាមរយៈកម្មវិធីសំណេះសំណាលជាមួយកសិករនៅព្រឹកនេះ ឯកឧត្តម កៅ ថាច បានធ្វើការស្នើសុំដល់បងប្អូនប្រជាកសិករត្រូវធ្វើការពង្រឹង និងពង្រីក សមត្ថភាពការដាំដុះបន្លែសុវត្ថិ ការចិញ្ចឹម អោយបានទិន្នផលខ្ពស់ដើម្បីធ្វើការផ្គត់ផ្គង់ចូលទីផ្សារជំនួសអោយការនាំចូលពីក្រៅប្រទេស។
៤.អំពីបច្ចេកទេសដាំដុះបន្លែ ការចញ្ចឹមត្រី សត្វ របស់បងប្អូននៅមានកំរិត៖ ពាក់ព័ន្ធចំនុចនេះ ឯកឧត្តម កៅ ថាច ចង់ទាញចំណាប់អារម្មណ៍របស់បងប្អូនកសិករ យុវជន អោយមានឆន្ទះមុះមុតក្នុងការកែប្រែទំលាប់ការដាំដុះបន្លែ ការចិញ្ចឹមត្រី សត្វ ក្នុងនាមកសិករ ទៅធ្វើក្នុងនាមជាសហគ្រិន ពោលគឺការដាំដុះបន្លែ ការចិញ្ចឹម ដើម្បីធ្វើជាពាណិជ្ចកម្ម ដោយមានផែនការច្បាស់លាស់ សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុកអោយបានគ្រប់គ្រាន់ និងមានសមត្ថភាពអាចនាំចេញទៅក្រៅប្រទេសបាន។ ឯកឧត្តម កៅ ថាច មានជំនឿជាក់ថា កាលណាបងប្អូននាំគ្នាកែប្រែទម្លាប់ក្នុងការដាំដុះ ការចិញ្ចឹម បានជោគជ័យ នោះកំរិតជីវភាពរបស់ប្អូននឹងមានការកែប្រែកាន់តែប្រសើរឡើង និងជួយកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋបាន។

៥.អំពីគោលការណ៍ស្តង់ដារសុវត្ថិភាព៖ ឯកឧត្តម កៅ ថាច បានបន្តធ្វើការស្នើសុំបងប្អូនប្រជាកសិករ ធ្វើ ដាំការដុះបន្លែ ធ្វើការចិញ្ចឹម សូមមេត្តាធ្វើការយកចិត្តទុកដាក់ខ្ពស់អំពីគុណភាព និងអនុវត្តតាមគោលការណ៍កសិកម្មល្អ ដើម្បីលើកកម្ពស់សុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ។
៦.ការចងក្រងសហគមកសិកម្ម និងរៀបចំទាំងផែនការដាំដុះ និងការចិញ្ចឹម ៖ ឯកឧត្តម កៅ ថាច បន្តលើកទឹកចិត្តដល់បងប្អូនប្រជាកសិករ ឱ្យរៀបចំចងក្រងគ្នាជាសហគមកសិកម្ម និងត្រូវមានផែនការដាំដុះ ការផលិត ការចិញ្ចឹម ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។ កាលណា កសិករ មានផែនការដាំដុះ ផែនការចិញ្ចឹម ច្បាស់លាស់ ផលិតផលរបស់បងប្អូននឹងធ្វើការផ្គត់ផ្គង់ចូលទីផ្សារមានស្ថេរភាព និងមានតំលៃ។

ចុងបញ្ចប់ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល បានធ្វើការថ្លៃងអំណរគុណដល់ ឯកឧត្តម ជាប ដាវុធ ប្រធានផ្នែកហិរញ្ញវត្ថុ យុវជនថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកល្វាឯម ទទួលបន្ទុកចលនាយុវជន លោក អភិបាលស្រុក ដែលបានសហការរៀបចំកម្មវិធីនេះឡើង និងថ្លែងអំណរគុណដល់ បងប្អូនយុវជន ប្រជាកសិករ ដែលបានចូលរួមក្នុងកម្មវិធីនេះ៕

Loading...