ប្រតិភូអាម៉េរិក ជប៉ុន និង កូរ៉េខាងត្បូងជួបប្រជុំគ្នា សម្រេចកិច្ចព្រមព្រៀង ស្តីពីការ ចែករំលែកនិងរក្សាព័ត៌មានសំខាន់ នៅកូរ៉េខាងជើង

ប្រតិភូពីសហរដ្ឋអាម៉េរិក ជប៉ុន និងកូរ៉េខាងត្បូងបានជួបប្រជុំគ្នាក្នុងក្រុងតូក្យូដើម្បីព្យាយាមសម្រេចឲ្យបានកិច្ចព្រមព្រៀងមួយស្តីពីការចែករំលែកនិងរក្សាព័ត៌មានសំខាន់ស្តីពីប្រទេសកូរ៉េខាងជើង។

កាលពីសប្តាហ៍មុនក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា ប្រទេសទាំង ៣ (អាម៉េរិក ជប៉ុន និងកូរ៉េខាងត្បូង) នេះ កំពុងតែជិតសម្រេចបាននូវកិច្ចព្រមព្រៀងមួយស្តីពីរចែករំលែកនិងរក្សាពត៌មានសំខាន់ស្តីពីប្រទេសកូរ៉េខាងជើង និងកម្មវិធីបរមាណូ។

ប្រេសិតកំពូលរបស់ប្រទេសទាំង ៣ នេះ បានជួបប្រជុំគ្នាក្នុងក្រុង Tokyo នៅថ្ងៃពុធនេះដើម្បីបញ្ចប់កិច្ចចរចាគ្នា ដែលភាគច្រើនគេបានព្រមព្រៀងហើយតាំងពីខែឧសភាមក។

នៅក្នុងក្របខ័ណ្ឌនេះ ប្រទេសកូរ៉េខាងត្បូងនឹងចែកព័ត៌មានពាក់ព័ន្ធដល់សហរដ្ឋអាម៉េរិក ដែលក្រុងSeoul មានកាតព្វកិច្ចផ្លូវច្បាប់ត្រូវចែករំលែក និងរក្សាចារកម្ម ហើយបន្ទាប់មកសហរដ្ឋអាម៉េរិកនឹងចែករំលែកព័ត៌មាននោះបន្តដល់ប្រទេសជប៉ុន។

ជនជាតិកូរ៉េមួយចំនួនបានបង្ហាញក្តីបារម្ភចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខនោះជាមួយនឹងប្រទេសជប៉ុនដែលធ្លាប់ដាក់អាណានិគមន៍លើប្រទេសកូរ៉េ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *