ប្រទេសចិនរាយការណ៍ពីករណីស្លាប់ដោយសារជំងឺកូវីដ-១៩ជាថ្មី ក្រោយស្ងប់ស្ងាត់រយៈពេល៨ខែ

ប្រទេសចិនបានរាយការណ៍ពីការស្លាប់ដោយសារជំងឺកូវីដ-១៩នៅថ្ងៃព្រហស្បតិ៍ ទី១៤ មករានេះដែលជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល៨ខែ ដោយសារប្រទេសនេះទប់ស្កាត់ករណីកើតឡើងជាថ្មី និងរៀបចំសម្រាប់ការមកដល់នៃក្រុមអ្នកជំនាញមកពីអង្គការសុខភាពពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅរសៀលថ្ងៃទី១៤ មករានេះ។

ប្រទេសចិនបានគ្រប់គ្រងបានយ៉ាងតឹងរ៉ឹងក្នុងការធ្វើតេស្តទ្រង់ទ្រាយធំ និងការរឹតត្បិតការធ្វើដំណើររបស់ប្រជាជន ប៉ុន្តែប៉ុន្មានសប្តាហ៍ថ្មីៗនេះមានចំនួនកើតឡើងជាថ្មីជាពិសេសនៅភាគខាងជើងប្រទេស។

ការឆ្លងចំនួន១៣៨នាក់ផ្សេងទៀតត្រូវបានរាយការណ៍ដោយគណៈកម្មការសុខភាពជាតិកាលពីថ្ងៃព្រហស្បតិ៍ដែលជាចំនួនកើនឡើងខ្ពស់បំផុតគិតចាប់តាំងពីខែមីនាឆ្នាំទៅ។

មន្ត្រីគណៈកម្មាការសុខភាពជាតិចិនបាននិយាយថា ១២៤នៃករណីថ្មីគឺការឆ្លងក្នុងតំបន់ដែល ៨១ករណីត្រូវបានរាយការណ៍នៅក្នុងខេត្ត Hebei ជុំវិញទីក្រុងប៉េកាំង និង៤៣នាក់នៅខេត្ត Heilongjiang ភាគឦសាន។ មិនមានព័ត៌មានលំអិតណាមួយអំពីការស្លាប់ចុងក្រោយរបស់អាជ្ញាធរសុខាភិបាលឡើយលើកលែងតែករណីនេះបានកើតឡើងនៅទីក្រុងហឺប៉ីដែលរដ្ឋាភិបាលបានដាក់ទីក្រុងនេះក្នុងភាពមានអាសន្ន។

កាលពីសប្តាហ៍មុនអាជ្ញាធរចិនបានបើកការសាកល្បងដ៏ធំមួយហើយបានបិទបណ្តាញដឹកជញ្ជូនសាលារៀន និងហាងនានានៅក្នុងទីក្រុង Heiji រដ្ឋធានី Shijiazhuang ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងចុងក្រោយបង្អស់នៃជំងឺកូវីដ-១៩។

រលកនៃការឆ្លងថ្មីអាចនឹងកើតឡើងនៅមុនថ្ងៃឈប់សម្រាកចូលឆ្នាំចិននាខែក្រោយនៅពេលដែលមនុស្សរាប់រយលាននាក់ធ្វើដំណើរទៅទីក្រុងកំណើតរបស់ពួកគេ។ ការលេចចេញជាថ្មីនៃជំងឺកូវីដ-១៩បានជំរុញឱ្យបណ្តាខេត្តមួយចំនួនធ្វើឱ្យមានការរាំងស្ទះដល់ការធ្វើដំណើរដែលអាចនាំឱ្យមានការថយចុះនូវការធ្វើដំណើរ និងធ្វើឲ្យការប្រើប្រាស់មធ្យោបាយធ្វើដំណើរថយចុះក្នុងកំឡុងពេលសំរាកនេះ។

គួររំលឹកថា ករណីដែលត្រូវបានបញ្ជាក់ឱ្យដឹងអំពីជំងឺកូវីដ-១៩នៅក្នុងប្រទេសចិនបច្ចុប្បន្ននេះមានអ្នកឆ្លងចំនួន៨៧.៨៤៤នាក់ ខណៈចំនួនអ្នកស្លាប់មាន៤.៦៣៥នាក់ ៕

Loading...