ប្រទេសឥណ្ឌាចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Asian Cup ឆ្នាំ២០២៧

យោងតាមការផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី១៨ ធ្នូបានឲ្យដឹងថា ឥណ្ឌាជាប្រទេសមួយក្នុងចំណោមប្រទេស៥ទៀតដែលដេញថ្លៃធ្វើជាម្ចាស់ផ្ទះនៃការប្រកួតពានរង្វាន់ Asian Cup ឆ្នាំ២០២៧ ដែលជាពានរង្វាន់ធំបំផុតប្រចាំទ្វីបអាស៊ី។

កាតា និងអារ៉ាប៊ីសាអ៊ូឌីតបានទទួលបរាជ័យនៃការដេញថ្លៃធ្វើជាម្ចាស់ផ្ទះនេះ សហព័ន្ធបាល់ទាត់ឥណ្ឌាបានអះអាងថា ត្រៀមឯកសារដើម្បីបញ្ជូនទៅសហព័ន្ធបាល់ទាត់អាស៊ីនៅសប្តាហ៍នេះ។ ចំណែកប្រទេសអ៊ីរ៉ង់ និងអ៊ូសបេគីស្ថានក៏បានអះអាងដែរថា ពួកគេនឹងដេញថ្លៃធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍នេះដែរ។

ការរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោកអាយុក្រោម១៧ឆ្នាំ កាលពីឆ្នាំ២០១៧ ហើយនឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Asian Women’s Asian ២០២២ អូឡាំពិកឆ្នាំ២០៣២ និងការប្រកួតបាល់ទាត់នារីអាយុក្រោម១៧ ឆ្នាំ២០២១ សុទ្ធតែត្រូវបានឥណ្ឌាពិចារណាដេញថ្លៃធ្វើជាម្ចាស់ផ្ទះទាំងអស់។

ប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌាលោក Praful Patel បានថ្លែងថា ការដេញថ្លៃពានរង្វាន់ Asian Cup នឹងធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ប្រទេសនេះក្លាយជាប្រទេសរីកចម្រើនផ្នែកបាល់ទាត់។ លោកអះអាងថា ប្រទេសឥណ្ឌាក្នុងនាមជាប្រទេសបាល់ទាត់មួយ គួរតែត្រៀមខ្លួនមិនត្រឹមតែធ្វើជាម្ចាស់ផ្ទះនោះទេ ប៉ុន្តែត្រូវចូលរួមនៅក្នុងព្រឹត្តិការណ៍ទាំងអស់។

ចំណែកលោក Kiren Rijiju រដ្ឋមន្រ្តីកីឡាឥណ្ឌាបាននិយាយថា ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Cup នឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់ប្រទេសឥណ្ឌាដែលមានប្រជាជនច្រើនជាងគេលើពិភពលោកលំដាប់ទី២មួយនេះ ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាបច្ចុប្បន្នស្ថិតក្នុងចំណាត់ថ្នាក់ទី១០៤នៃតារាងចំណាត់ថ្នាក់ FIFA ប៉ុន្តែប្រទេសនេះកំពុងទទួលបានការចាប់អារម្មណ៍ដោយសារមានការបង្កើតលីកកំពូលឥណ្ឌាកាលពីឆ្នាំ២០១៤ដែលអាចធ្វើឲ្យឥណ្ឌាមានធនធានកីឡាករច្រើន ៕

Loading...