ប្រទេស​ដែល​មាន​ទាសករ​ច្រើន​ជាង​បំផុត​

​តាម​តួលេខ​របស់​ Walk​ Free​ ក្នុង​ ចំណោម​ប្រទេស​១៦៧​ ដែល​មាន​ពល​ រដ្ឋ​មួយ​ចំនួន​ធំ​រស់នៅ​ដូច​ទាសករ​ ដោយ​ក្នុង​នោះ​ឥណ្ឌា​ជា​ប្រទេស​មាន​ ទាសករ​ច្រើន​ជាងគេ​បំផុត​ ដោយ​មាន​ រហូត​ដល់​ទៅ​១៤,៣​លាន​នាក់​ក្នុង​ចំណោម​ ពលរដ្ឋ​សរុប​១,២៥​លាន​នាក់​។​ ទាសករ​ នៅ​ប្រទេស​ឥណ្ឌា​ភាគច្រើន​គឺ​ការ​បង្ខំ​ឱ្យ​ ធ្វើ​ពលកម្ម​ និង​បង្ខំ​ជួញដូរ​ផ្លូវភេទ​ ។​

​ប្រទេស​ស្ថិត​ក្នុង​លំដាប់​ទី​២​ គឺ​ ប្រទេស​ Mauritania​ ក៏​មាន​ទាសករ​ ច្រើន​មិន​ចាញ់​ឥណ្ឌា​នោះ​ដែរ​ បើ​គិត​ តាម​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​រស់នៅ​ក្នុង​ ប្រទេស​នេះ​ ។​ ចំណែក​ប្រទេស​កា​តារ​ ពី​ មុន​ស្ថិត​នៅ​លំដាប់​ទី​៩៦​ ដែល​មាន​ពល​ រដ្ឋ​រស់នៅ​ដូច​ទាសករ​ ប៉ុន្ដែ​ពេល​នេះ​ ស្ថិត​នៅ​លំដាប់​លេខ​៤​ ដោយ​ចំនួន​ពល​ រដ្ឋ​រង​ការ​រំលោភ​បំពាន​ បាត់បង់​សិទ្ធិ​ សេរីភាព​ បង្ខំ​ធ្វើ​ការងារ​កាន់តែ​កើន​ ។​

​ក្រសួងមហាផ្ទៃ​អង់គ្លេស​បានឱ្យ​ដឹង​ ថា​ មាន​ពលរដ្ឋ​អង់គ្លេស​រហូត​ដល់​ទៅ​ ១៣​ពាន់​នាក់​រស់នៅ​ដូច​ជា​ទាករ​ក្នុង​ សម័យកាល​ទំនើប​កម្ម​ គឺជា​ចំនួន​មួយ​ យ៉ាងច្រើន​ខ្ពស់​ជាង​ការ​ព្យាករណ៍​ដល់​ទៅ​ ៤​ដង​ ។​ ជន​រង​គ្រោះ​ភាគច្រើន​ជា​ស្ដ្រី​ និង​កុមារ​ត្រូវ​បង្ខំ​ឱ្យធ្វើ​ការ​ហួសកំណត់​ និង​បង្ខំ​ឱ្យ​បម្រើ​ផ្លូវភេទ​ ពិសេស​នៅ​ តាម​រោងចក្រ​កាត់ដេរ​ និង​នៅ​លើ​នាវា​ នេសាទ​ ។​

​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​អង់គ្លេស​បាន​ បញ្ជាក់​ទៀត​ថា​ មាន​ពលរដ្ឋ​ប្រមាណ​ ១០​ពាន់​ទៅ​១៣​ពាន់​នាក់​រស់នៅ​ដូច​ជា​ ទាសករ​ ។​
​កន្លង​មក​បណ្ដាញ​ព័ត៌មាន​ស៊ី​អិន​អិន​ ក៏​បាន​ដកស្រង់​របាយការណ៍​ស្ដី​ពី​ទាសករ​ នៅ​លើ​ពិភពលោក​រហូត​ដល់​៣៦​លាន​ នាក់​រស់នៅ​ដូច​ជា​ទាករ​នា​សម័យ​ទំនើប​កម្ម​មាន​ន័យ​ថា​ ការ​រស់នៅ​ត្រូវ​បាត់​ បង់​សិទ្ធិ​ សេរីភាព​ ការ​បង្ខំ​ឱ្យធ្វើ​ពលកម្ម​ ការ​រំលោភ​បំពាន​ផ្លូវភេទ​ដោយ​គ្មាន​ការ​ យល់ព្រម​ពី​ដៃគូ​ ឬ​ក៏​រំលោភ​បំពាន​តាម​ រយៈ​ការ​បោកប្រាស់​ កុហក​បញ្ឆោត​ ជាដើម​ ។​

​មូលនិធិ​ Walk​ Free​ (​សេរីភាព​ ដើរហើរ​)​ដែល​ជា​ស្ថាប័ន​សិទ្ធិ​មនុស្ស​ មា​នទី​តាំងនៅ​ប្រទេស​អូស្ដ្រាលី​បាន​ ប៉ាន់​ប្រមាណ​ពី​តួលេខ​ទាសករ​នៅ​សម័យ​ ទំនើប​កម្ម​មាន​រហូត​ដល់​២៩,៨​លាន​ នាក់​ ជុំវិញ​ពិភពលោក​ ដោយ​ការ​រស់​ នៅ​របស់​ពួក​គេ​ មិន​ខុស​អំពី​ទាសករ​ នោះ​ឡើយ​ត្រូវ​បាន​គេ​ជួញដូរ​បង្ខំ​ឱ្យ​ រកស៊ី​ផ្លូវភេទ​ ធ្លាក់ខ្លួន​ជំពាក់​បំណុល​ ឬ​ ត្រូវ​បង្ខំ​ឱ្យធ្វើ​ការ​លើស​កំណត់​។​ តួលេខ​នៃ​ ពលរដ្ឋ​រស់នៅ​ដូច​ទាសករ​នា​ឆ្នាំ​២០១៤​ នេះ​ប្រហាក់ប្រហែល​០,៥​ភាគរយ​ ក្នុង​ ចំណោម​ពលរដ្ឋ​រស់នៅ​លើ​ភព​ផែនដី​ ជាង​៧​ពាន់​លាន​នាក់​ ។​

Walk​ Free​ ក៏​បាន​បង្ហាញ​ពី​តួលេខ​ ទាសករ​កើនឡើង​ដល់​៣៥,៨​លាន​នាក់​ នៅ​ក្នុង​ឆ្នាំ​២០១៤​ ដោយសារ​តែ​ការ​ ប្រមូល​បាន​ទិន្នន័យ​ច្បាស់លាស់​ និង​២​ តំបន់​ដែល​ស្ថាប័ន​នេះ​មិន​ធ្លាប់​ទទួល​ បាន​ទិន្នន័យ​នា​ពេល​កន្លង​មក​ ។​

​តាម​របាយការណ៍​របស់​ Walk​ Free​ ស្ថានភាព​ទាសករ​នា​សម័យ​ទំនើប​កម្ម​ មាន​គ្រប់​សណ្ឋាន​ តាំងពី​កុមារ​មិន​បាន​ ទៅ​សាលា​ បង្ខំ​ឱ្យធ្វើ​ការ​ ឬ​បង្ខំ​ឱ្យ​រៀប​ ការ​ទាំង​វ័យ​កុមារ​ ចំណែក​បុរស​វិញ​ត្រូវ​ បង្ខំ​ឱ្យធ្វើ​ការ​សូ​ម្បី​តែ​ចង់​ចាក​ចេញពី​ទី​ នោះ​ ក៏​ចេញ​មិន​បាន​ដោយសារ​តែ​ បំណុល​របស់​ខ្លួន​កាន់តែ​កើនឡើង​ឥត​ ឈប់​ឈរ​ ។​ ចំណែក​ស្ដ្រី​វិញ​ ត្រូវ​បង្ខំ​ឱ្យ​ ធ្វើការ​ដោយ​គ្មាន​ប្រាក់បៀវត្សរ៍​ ខ្លះ​ទៀត​ រង​ការ​រំលោភ​បៀតបៀន​ផ្លូវភេទ​ដោយ​ មិន​ហ៊ាន​ហាមាត់​តវ៉ា​ ខ្លាច​ត្រូវ​គេ​សង​ សឹក​ ឬ​ត្រូវ​បណ្ដេញចោល​ពី​ការងារ​ ។​

​របាយការណ៍​ខាងលើ​បាន​បញ្ជាក់​ទៀត​ ថា​ ទាសករ​នា​សម័យនេះ​គឺ​សិទ្ធិ​សេរី​ ភាព​ដើរហើរ​របស់​មនុស្ស​ជា​ច្រើន​ត្រូវ​ បាន​បាត់បង់​ដោយសារ​តែ​ផលប្រយោជន៍​ របស់​ថៅកែ​ ឬ​ក៏​ចុះ​កិច្ចព្រមព្រៀង​ធ្វើ​ ការ​ ។​ មួយវិញទៀត​ ត្រូវ​បង្ខំ​ដោយ​ប្រើ​ ហិង្សា​ ឬ​ក៏​បោក​បញ្ឆោត​ឱ្យ​ធ្លាក់​ចូល​ក្នុង​ អន្ទាក់​នៃ​ការ​បាត់បង់​សិទ្ធិ​សេរីភាព​មិន​ អាច​ដកខ្លួន​ចេញ​រួច​ ។​

​ប្រទេស​អ៊ុយ​បេ​គី​ស្ថាន​មាន​ទាសករ​ ជា​ច្រើន​ផង​ដែរ​ ដោយសារ​ពលរដ្ឋ​ត្រូវ​ បង្ខំ​ឱ្យ​បេះ​ផ្កាកប្បាស​ជា​រៀង​រាល់​ឆ្នាំ​តាម​ ច្បាប់​ដែល​រដ្ឋ​បាន​ដាក់​ចេញ​ ក្នុង​ការ​ ដោះ​ដូរ​នឹង​ពន្ធដារ​ ។​ សកម្មភាព​ទាំង​ នោះ​ត្រូវ​បាន​រំលោភ​បំពាន​ទៅ​លើ​ការ​ ងារ​របស់​ប្រជាពលរដ្ឋ​ ។​ ក្រោយ​ពី​ ប្រទេស​នេះ​ គឺ​ប្រទេស​ហា​យ​ទី​ដែល​គ្មាន​ រដ្ឋាភិបាល​ដឹកនាំ​ត្រឹមត្រូវ​ ជា​ប្រទេស​ រស់នៅ​ក្នុង​សង្គ្រាមស៊ីវិល​ អំពើ​ហិង្សា​ ។​ ពលរដ្ឋ​ក្រីក្រ​តែងតែ​យក​កូន​តូចៗ​របស់​ ខ្លួន​ទៅ​ផ្ញើ​ដល់​អ្នក​ដែល​មាន​សមត្ថភាព​ ចិញ្ចឹម​ ទាំងនោះ​ហើយ​ងាយស្រួល​ធ្លាក់​ ក្នុង​របប​ទាសករ​ ដោយ​កុមារ​ទាំងនោះ​ មិន​មាន​សិទ្ធិ​ដើរហើរ​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ ធ្វើ​បាន​នោះ​ឡើយ​ ។​

​ប្រទេស​កា​តារ​ដែល​នឹង​ត្រូវធ្វើ​ជា​ ម្ចាស់ផ្ទះ​ប្រកួត​កីឡាបាល់ទាត់​ពិភព​ លោក​នា​ឆ្នាំ​២០២២​ ត្រូវ​បាន​ក្រុម​ឃ្លាំ​ មើល​សិទ្ធិ​មនុស្ស​តាមដាន​យ៉ាង​យកចិត្ដ​ ទុកដាក់​ ដោយសារ​តែ​មានការ​រំលោភ​ បំពាន​ពលកម្ម​ជា​ច្រើន​ ពិសេស​គឺ​ពល​ ករ​ចំណាកស្រុក​ មក​ពី​ទ្វីបអាស៊ី​ ។​ កម្ម​ ករ​ទាំងនោះ​ត្រូវ​ធ្វើការ​យ៉ាង​ហត់នឿយ​ នៅ​ក្នុង​ការដ្ឋាន​ នៅ​ក្នុង​គម្រោង​ប្រេង​ កាត​ដោយ​មិន​ទទួល​បាន​ប្រាក់​សម​ស្រប​ និង​ម៉ោង​ការងារ​ដូច​ការ​កំណត់​ឡើយ​។​

​ប្រទេស​ដែល​សម្បូរ​ទាសករ​បំផុត​ នោះ​គឺ​ឥណ្ឌា​,​ ប៉ា​គី​ស្ថាន​,​ សាធារណរដ្ឋ​ កុង​ហ្គោ​,​ ស៊ូ​ដង់​,​ ស៊ី​រី​ និង​សាធារណរដ្ឋ​ អាហ្វ្រិក​កណ្ដាល​ ។​ បន្ទាប់​ពី​ឥណ្ឌា​ ចិន​ ក៏​ ជា​ប្រទេស​មាន​ទាសករ​ច្រើន​លំដាប់​ទី​២​ ដោយ​មាន​រហូត​ដល់​៣,២​លាន​នាក់​ ។​ ប៉ា​គី​ស្ថាន​ ២,១​លាន​នាក់​,​ អ៊ុយ​បេ​គី​ ស្ថាន​១,២​លាន​នាក់​,​ រុ​ស្ស៊ី​១,០៥​លាន​ នាក់​,​ នី​ហ្សេ​រី​យ៉ា​ ៨៣៤​ពាន់​នាក់​,​ កុង​ ហ្គោ​៧៦២​ពាន់​នាក់​,​ ឥណ្ឌូ​នេ​ស៊ី​៧១៤​ ពាន់​នាក់​,​ បង់​ក្លា​ដែ​ស​ ៦៨០​ពាន់​នាក់​ និង​ថៃ​៤៧៥​ពាន់​នាក់​ ។​

​ពិភពលោក​ចាំបាច់​ត្រូវ​តែ​មាន​ វិធានការ​ទប់ស្កាត់​នឹង​ទាសករ​នា​សម័យ​ កាល​សាកល​ភាវូបនីយកម្ម​ ។​ ប្រទេស​ ភាគច្រើន​នៅ​លើ​ពិភពលោក​សុទ្ធ​សឹង​ តែ​មានច្បាប់​ទម្លាប់​ច្បាស់លាស់​នៅ​ក្នុង​ ការងារ​ ក្នុង​ការ​ជួយ​ដល់​ពលករ​គេច​ផុត​ ពី​ការ​ធ្វើ​ពលកម្ម​ដូច​ជា​ទាសករ​ លើក​ លែង​តែ​ប្រទេស​កូរ៉េ​ខាងជើង​ប៉ុណ្ណោះ​ ដែល​មិន​ទាន់​មានច្បាប់​ ។​

​តាម​ប្រមុខ​ដឹកនាំ​ Walk​ Free​ បាន​ បញ្ជាក់​ថា​ បណ្ដា​រដ្ឋាភិបាល​ត្រូវ​តែ​ខិតខំ​ ជាង​នេះ​ដើម្បី​បញ្ចប់​ការ​បង្ខំ​ឱ្យធ្វើ​ការ​ ដូច​ជា​ទាសករ​ ។​ ក្នុង​ចំណោម​ប្រទេស​ ១៦៧​ Walk​ Free​ បាន​រក​ឃើញ​តែ​៣​ ប្រទេស​ប៉ុណ្ណោះ​ដែល​រដ្ឋាភិបាល​ខិតខំ​ បញ្ចប់​សកម្មភាព​ទាសករ​ ក្នុង​នោះ​មាន​ អូស្ដ្រាលី​ ប្រេ​ស៊ី​ល​ និង​អា​មេ​រិ​ក​ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *