ប្រទេស​ឡាវ​ដំឡើង​​ថ្លៃ​ប័ណ្ណ​ចូល​ទស្សនា ​ទឹកជ្រោះ​ជាប់​ នឹង​ល្បាក់ខោន​​កម្ពុជា

ប្រទេស​ឡាវ បាន​ដំឡើង​ថ្លៃ​ប័ណ្ណ​ចូល​ទស្សនា​​ទឹកជ្រោះ​នៅ​ខាងលើ «​ល្បាក់ខោន​» របស់​កម្ពុជា​ដល់​ទៅ​១០០% ចាប់ពី​ដើមឆ្នាំ​​នេះ​ទៅ ធ្វើ​ឱ្យ​មានការ​រិះគន់​ពី​​ពលរដ្ឋ​ថា ថ្លៃ​ហួសហេតុ ដូច្នេះ​ដូច​ជា​រារាំង​​មិន​ឱ្យ​ប្រជាពល​រដ្ឋ​ឡាវ​មាន​ឱកាស​បាន​ទស្សនា​ សម្បត្តិ​ធម្មជាតិរបស់​ជាតិ ។

Conpapeng ជា​បរិវេណ​កោះ​រីកសាយ​ដ៏​ធំ មានទឹក​ទន្លេមេគង្គ​ហូរ​ឆ្លងកាត់ ។ នៅ​ពេល​រដូវ​ទឹក​ឡើង​កន្លង​ផុត កម្រិត​ទឹក​ក្នុង​ទន្លេ​ធ្លាក់​ចុះ បង្កើត​ជា​ទឹកជ្រោះ​ដ៏​ស្រស់​ស្អាត ដោយ​អ្នកខ្លះ​ហៅ​ថា «​ទឹកជ្រោះ Niagara នៅ​អាស៊ី​» ដោយ​ប្រដូច​ទឹកជ្រោះ Niagara នៅ​អា​មេ​រិ​ក​ខាងជើង ត្រង់​ព្រំដែន​អា​មេ​រិ​ក និង​កា​ណា​ដា រីឯ​ខ្លះ​ទៀត​ហៅ​ថា «​ទឹកជ្រោះ​ធំ​បំផុត​ក្នុង​តំបន់​នេះ​» ។

កាលពីដើម​ឆ្នាំ​កន្លង​មក ក្រុមហ៊ុន​ឯកជន​មួយ​បាន​ទទួល​សិទ្ធិ​គ្រប់គ្រង​ឧទ្យាន Conpapeng ដោយ​អនុញ្ញាត​ឱ្យ​ដំឡើង​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​ពី​១០.០០០​គីប ទៅ​២០.០០០​គីប (​ប្រាក់​របស់​ឡាវ​) ឬ​ជិត​៣​ដុល្លារ សម្រាប់​ជនជាតិ​ឡាវ​ចូល​ទស្សនា ជា​ការ​ឡើងថ្លៃ​ដល់​ទៅ​១០០% និង​ពី​ចំនួន​៣០.០០០​គីប សម្រាប់​អ្នកទេសចរ​បរទេស​ឡើង​ដល់​៥៥.០០០​គីប ប្រហែល​៧​ដុល្លារ ឬ​៨៣% ។

ទឹកជ្រោះ Conpapeng ស្ថិត​នៅ​តំបន់ «​ធី​ស៊ី​ផា​ន់​ដ​ន​» នៃ​ទន្លេមេគង្គ​ភាគ​ខាងត្បូង​របស់​ប្រទេស ស្ថិត​នៅ​ឆ្ងាយ​ពី​ព្រំដែន​កម្ពុជា​ប្រហែល​១៣​គីឡូម៉ែត្រ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *