ប្រទះក្មេងប្រុសម្នាក់ ដេកសន្លប់ក្បែរគុម្ភព្រៃក្នុងក្រុងខេមរភូមិន្ទ

ខេត្តកោះកុង៖ ក្មេងប្រុសម្នាក់ត្រូវបានសមត្ថកិច្ចប្រទះឃើញដេកសន្លប់ដោយស្នាមវាយ ចំមុខ និងបែកភ្នែក នៅចំណុចភូមិឆ្មាបាត់ សង្កាត់ស្ទឹងវែង ក្រុងខេមរះភូមិន្ទ ខេត្តកោះកុង កាលពីរសៀលមុននេះបន្តិច។
បើតាមប្រភពពីសមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យ៉ាន់ បូរ៉ាត់ អាយុ១៤ឆ្នាំ ជាសិស្សវិទ្យាល័យកោះកុង មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ តាមការពិនិត្យឃើញថាជនរងគ្រោះបានរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ។ ក្រោយការបើកការស៊ើបអង្កេតអស់រយៈជាច្រើនម៉ោង សមត្ថកិច្ចបានសន្ឋិដ្ឋានជាបឋមថា ជនរងគ្រោះអាចត្រូវគេវាយប្លន់ម៉ូតូ ព្រោះថាកន្លែងកើតហេតុមិនបានឃើញម៉ូតូដែលជនរងគ្រោះជិះចេញពីផ្ទះមក នោះទេ។
បើតាមការឲ្យដឹងពីម្តាយជនរងគ្រោះបានរៀបរាប់ថា នៅព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះបានយកម៉ូតូម៉ាកស្កុបពីមួយគ្រឿង គ្មានស្លាកលេខ ពណ៌ទឹកប្រាក់ ជារបស់ប្អូនប្រុស ជិះចេញពីផ្ទះតាំងពីម៉ោងប្រមាណជាង៩ព្រឹកម្ល៉េះ ហើយក៏បាត់់រហូតមិនឃើញមកផ្ទះ រហូតមានការភ្ញាក់ផ្អើលប្រទះឃើញកូនរបស់គាត់ដេកសន្លប់ក្នុងព្រៃ តែម្តង។
សូមបញ្ជាក់ថា ចាប់តាំងពីមានការបើកឲ្យមានការលែងល្បែងយូគី អាប៉ោង និងប្រជល់មាន់ នៅក្នុងបរិវេណសួនសត្វកន្លងទៅថ្មីៗនេះ ករណីចោរឆក់ ចោរលួច និងចោរប្លន់ចេះតែកើតមានជាបន្តបន្ទាប់ ដែលជាហេតុធ្វើឲ្យមជ្ឈដ្ឋានសមត្ថកិច្ច និងប្រជាពលរដ្ឋមួយចំនួនធំសម្តែងនៅការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាភូមិឃុំមានសុវត្តិភាព៩ចំណុចដែលប្រមុខរាជរដ្ឋាភិបាល បានកំណត់ឲ្យសមត្ថកិច្ចអនុវត្តន៏៕

12_11_2015_05_09_49Untitled-1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *