ប្រទះឃើញគ្រាប់​បែក ប្រភេទ MK82 សល់ពីសម័យសង្គ្រាម នៅស្ទឹងត្រែង

ស្ទឹងត្រែងៈ បើទោះបីសង្គ្រាម​នៅប្រទេសកម្ពុជា​បានរលត់ទៅហើយ​ក៏ពិតមែន ប៉ុន្តែជារឿយៗស្លាកស្នាម ដានអនុស្សាវរីយ៍ដ៏ឈឺចាប់នេះ តែងត្រូវបានកើតឡើងជានិច្ច ដូចករណីនេះអីចឹង ប្រជាពលរដ្ឋ​បានប្រទះឃើញគ្រាប់បែកដ៏ធំមួយគ្រាប់ស្ថិតនៅតាមដងទន្លេសេកុងតែម្តង បង្កការភ្ញាក់ផ្អើល រាយការណ៍ប្រាប់សមត្ថកិច្ចជំនាញឲ្យចុះទៅពិនិត្យ និងយកទៅរក្សាទុក ចៀសវាង បង្កហានិភ័យណាមួយកើតឡើងជាយថាហេតុ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា គ្រាប់បែកប្រភេទ MK82 ទម្ងន់រាប់រយគីឡូក្រាម​ត្រូវបានប្រជាពលរដ្ឋ​ប្រទះឃើញកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ស្ថិតនៅតាមដងទន្លេសេកុង ភូមិបានមួង ឃុំសេកុង ខេត្តស្ទឹងត្រែង ។

មន្ត្រីអង្គការស៊ីម៉ាក​ដែលចុះពិនិត្យដល់ទីកន្លែងកើតហេតុ​បានឲ្យដឹងថា គ្រាប់បែកនេះ ជាប្រភេទគ្រាប់ដែលទម្លាក់ពីលើយន្តហោះកាលសម័យសង្គ្រាមអាមេរិកមកម្ល៉េះ ហើយថា គ្រាប់បែក MK82 នេះ អាចសម្លាប់មនុស្សរាប់សិបនាក់ថែមទៀតផង តែមួយប៉ព្រិចភ្នែកនោះ ៕

Loading...