ប្រទះឃើញជនសង្ស័យម្នាក់ កំពុងរៀបចំកញ្ឆាក្រៀម បម្រុងយកចេញ នៅតាកែវ

តាកែវ: នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដោយមានការចង្អុលបង្ហាញ ពីសំណាកលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួល ពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ និងលោកវរសេនីយ៍ឯក យុគ សា រ៉ាត់ អធិការ នគរបាលស្រុក បានដឹកនាំកម្លាំងជំនាញចុះល្បាត និងត្រួតពិនិត្យតាមភូមិសាស្រ្តសំខាន់ៗ លុះមកដល់ចំណុចរោងចិញ្ចឹមមាន់ ក្នុងចម្ការស្វាយ ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បានប្រទះឃើញជនសង្ស័យម្នាក់កំពុងរៀប ចំកញ្ឆាក្រៀមក្នុងរោង បម្រុងយកចេញ ពេលនោះសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើម ។

ជនសង្ស័យឈ្មោះ សំ ស៊ីណាយ (ហៅហ៊ាង) ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។

ដកហូតវត្ថុតាងរួមមាន៖
– កញ្ឆាក្រៀមទម្ងន់២,៥០kg
– ម៉ូតូ០២គ្រឿង ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ៕

Loading...