ប្រទះឃើញឈើប្រណីតដែលក្រុមឈ្មួញបានលាក់ទុក

ខេត្តរតនគិរី៖ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ សហការជាមួយកម្លាំងចម្រុះ ដែលដឹកនាំដោយ លោក គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានធ្វើការបង្ក្រាបករណីលាក់ទុកឈើខុសច្បាប់ ចំនួន០១កន្លែង ស្ថិតនៅត្រង់ចំណុចភូមិតាកុកព្នង ឃុំបរខាំ ស្រុកអូយ៉ាដាវ កាចុះបង្ក្រាបនឹង រឹបអូសនេះធ្វើឡើងនៅវេលាម៉ោង៩នឹង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ។

នេះបើតាមការឲ្យដឹងពីកម្លាំងចម្រុះដែលចុះបង្ក្រាបបានឳ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស ខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ ក៏បានរកឃើញ នូវវត្ថុតាងមួយចំនួនរួមមាន៖ ឈើប្រណិតប្រភេទសុក្រំ ផ្ចឹក ផ្តៀក ខ្វាវ ចំនួន១៨៣កំណាត់។

ឈើទាំងនេះដែលឈ្មួញកាប់ចេញពីព្រៃសហគមន៍ នឹងតំបន់ដែនជំម្រកសត្វព្រៃលំផាត់ ហើយសមត្ថកិច្ចនៅក្នុងខេត្តរតនគិរី បានឃុបឃិតជាមួយក្រុមឈ្មួញទាំងនោះ។

វត្ថុតាង ត្រូវបានអាវុធហត្ថប្រគល់ទៅឲ្យមន្ត្រីបរិស្ថានយកមករក្សាទុកនៅស្នាក់ការបរិស្ថានស្រុកលំផាត់ ៕ វុទ្ធ ឦសាន

Loading...