ប្រទះឃើញបុរសម្នាក់ ​ដេកស្លាប់​ផ្កាប់មុខ នៅលើ​អង្រឹង​

ខេត្តកណ្តាល៖ បុរស​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេកស្លាប់​អង្រឹង ក្នុង​រោង​អង្គុយលេង​មួយកន្លែង នៅតាម​ផ្លូវជាតិ​លេខ​៥១​។ ហេតុការណ៍​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នេះ​ ​បានកើត​ឡើង​កាល​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៥ មួយ​នៅតាម​បណ្តា​យ​ផ្លូវជាតិ​លេខ​៥១ ស្ថិតក្នុង​ភូមិ​ម្លូ​ម៉ឺន ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​មន្ត្រីនគរបាល​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹងថា បុរស​ដែល​ស្លាប់​នេះ មានឈ្មោះ សៀន សុវណ្ណារ៉ា ហៅ ពៅ អាយុ ៥០ ឆ្នាំ ជា​អ្នករត់ម៉ូតូឌុប មាន​ទីលំនៅ​ក្នុងភូមិ​ចំការ​លួង ឃុំ​រាំង​ចាស់ ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ​។​

​ប្រភព​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​វេលា​ព្រឹក​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៥ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្ស៊ូ​គី វីវ៉ា ពណ៌​ខ្មៅ ធុន​សេ​១១០ ពាក់​ស្លាក​លេខ​កណ្តាល​1B-5547 ចេញពីផ្ទះ​គោលបំណង​ទៅ​រត់​ម៉ូតូឌុប​នៅ​ម្តុំ​កើតហេតុ​ខាងលើ ។​

​ប្រភព​ដដែល​បាន​បន្តថា ពេលមកដល់​គោលដៅ​ពុំមាន​ម៉ូយ​ហៅ​ម៉ូតូឌុប​ជិះ ជនរងគ្រោះ​ក៏បាន​បបួល​គូកន​ដែលជា​អ្នករត់ម៉ូតូឌុប​ជាមួយ​ចូល​លុយ​គ្នា​ទិញ​ស្រា​ផឹក​។ បន្ទាប់ពី​ផឹកស្រា​ស្រវឹង​ហើយ​នោះ ជនរងគ្រោះ ក៏បាន​ជិះ​ម៉ូតូ​មក​ឈប់​នៅក្នុង​រោង​អង្គុយលេង​នៅជាប់​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥១ ហើយ​បាន​ទុក​ម៉ូតូ​ក្បែរ​ខ្លួន​ឡើង​ដេក​លើ​អង្រឹង​ក្នុង​រោង​អង្គុយលេង​នោះ​តែម្តង​។​

​លុះ​ព្រឹក​ឡើង​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៥ ស្រាប់​តែមាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥១ ប្រទះឃើញ​ជនរងគ្រោះ​ស្លាប់​ផ្កាប់មុខ​នៅលើ​អង្រឹង​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោឡើង​តែម្តង ហើយ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​។​

​ក្រោយពី​កើតហេតុ​ភ្លាម​សមត្ថកិច្ច​នគរបាល​ជំនាញ​បច្ចេកទេស និង វិទ្យាសាស្ត្រ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​និង​ក្រុមគ្រូពេទ្យ​ប្រតិ​ត្តិ​ស្រុក​ពញាឮ​បាន​ចុះ​​មក​ពិនិត្យ​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *