ប្រទះឃើញសពក្មេងប្រុសបាត់ខ្លួនរយៈពេល៥ថ្ងៃនៅខេត្តស្ទឹងត្រែង

ខេត្ត​ស្ទឹងត្រែងៈ សាកសពក្មេងប្រុសម្នាក់ត្រូវគេប្រទះឃើញស្លាប់ដោយជើងចងភ្ចាប់និងខ្សែរហើយដៃចងស្លាបសេកទៅក្រោយព្រមទាំងរុំស្បៃបោះចូលទៅក្នុងទឹកអូរមួយនៅផ្លូវទៅព្រលានយន្តហោះក្រុងស្ទឹងត្រែងក្រោយការបាត់ខ្លួនអស់រយៈពេល៥ថ្ងៃ​។

សាកសពក្មេងប្រុសនេះត្រូវគេប្រទះឃើញនៅព្រឹកថ្ងៃ១២មេសា២០១៨ស្ថិតនៅជិតស្ពានថ្មផ្លូវទៅព្រលានយន្តហោះខេត្តស្ទឹងត្រែងក្នុងសង្កាត់ស្រះឬស្សី។

បើតាមប្រភពអោយដឹងថាក្មេងប្រុសនោះបានបាត់ខ្លួនអស់រយៈពេល៥ថ្ងៃមកហើយបើគិតចាប់តាំងពីយប់ថ្ងៃទី០៧មេសារហូតដល់ថ្ងៃ១២មេសា២០១៨
ទើបប្រទះឃើញស្លាប់នៅក្នុងស្លាប់ដោយអាណោចអាធម៍បំផុតក្នុងសភាពចងខ្សែររុំស្បៃនៅក្នុងទឹកអូ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាសពក្មេងប្រុសនោះឈ្មោះផេង រដ្ឋា អាយុ១១ឆ្នាំរៀនថ្នាក់ទី៥ មានម្តាយឈ្មោះផេងស្រីអ៊ុកអាយុ៣៤ឆ្នាំមុខរបរលក់ត្រីរស់នៅភូមិបាចុងសង្កាត់ព្រះបាទក្រុងស្ទឹងត្រែង។ គួរបញ្ចាក់ថានៅខណៈនេះសមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច្ច័យនៅឡើយ។ពត៍មានបន្ថែមផ្តល់ជូននៅពេលក្រោយ ៕ ឡុងកាន់សំនៀង

Loading...