ប្រទះឃើញសពក្មេងប្រុសម្នាក់អណ្ដែតទឹកក្នុងទន្លេសេសាន ដោយពុំមានក្បាល

ខេត្តស្ទឹងត្រែង៖ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែពួកគាត់បានប្រទះឃើញសពក្មេងប្រុសម្នាក់អណ្តែតក្នុងទឹកទន្លេសេសានព្រមទាំងគ្មានក្បាល កាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ ត្រង់ចំណុចអូរកំផា ស្ថិតក្នុងភូមិញ៉ឹងស៊ុម ឃុំថ្មកែ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

អ្នកឃើញសាកសពនោះបានប្រាប់ថា:ពួកគាត់បានឃើញសពក្មេងម្នាក់អណ្តែតទឹក ពេលនោះគាត់ក៍បានរាយការប្រាប់សមត្ថកិច្ចភ្លាមៗផងដែរ ក្រោយពីមានគេរាយការប្រាប់ភ្លាម សមត្ថកិច្ច ក៍ចុះទៅពិនិត្យ សាកសពនោះ ដោយមានការសង្ស័យថាសាកសពខាងលើជាសាកសពក្មេងប្រុសម្នាក់ដែលបានបាត់ខ្លួនកាលពីជិតដប់ថ្ងៃកន្លងមក ក្នុងពេលជាមួយគ្នានោះសមត្ថកិច្ចបានប្រាប់ទៅឪពុក ម្តាយ ដែលធ្លាប់បានដាក់ពាក្យប្តឹងសមត្ថកិច្ចថា ពួកគេបានបាត់កូនប្រុសម្នាក់អាយុប្រហាក់ប្រហែលនិងសពក្មេងក្មេងប្រុសខាងលើ។ ក្រោយមកឪពុក ម្តាយ ក៍បាននាំគ្នាទៅពិនិត្យមើលទើបដឹងថាជាសព កូនប្រុសរបស់ពួកគាត់ពិតប្រាកដ់មែន។

បើតាមសម្តីរបស់ឪពុកក្មេងរងគ្រោះបាននិយាយថា:មូលហេតុបណ្តាលឲ្យកូនគាត់លង់ទឹកស្លាប់នោះ គឺថាពីដំបូងពួកគាត់បាននាំគ្នាជិះទូកដែលពួកគាត់បានទុកនៅជិតក្បូនមាត់ទឹក ក្រោយមកទៀតមិនដឹងជាហេតុអ្វីទេស្រាប់តែបាត់ខ្លួនកូនប្រុសរបស់គាត់មិនដឹងទៅទីណា បន្ទាប់មកពួកគាត់ក៍នាំគ្នាតាមរកដែរតែទោះបីខំរកយ៉ាងណាក៍រកមិនឃើញដែរ។

ក្រោយថ្ងៃកើតហេតុភ្លាមពួកគាត់ក៍បានប្រាប់ទៅសមត្ថកិច្ចនៅមូលដ្ឋានអោយជួយតាមរក ប៉ុន្តែរយៈពេលជិតដប់ថ្ងៃ បើគឺចាប់តាំងពីថ្ងៃទី១៣ ខែ ឆ្នាំ ដរដែល ដែលជាថ្ងៃកូនប្រុសរបស់ពួកគាត់បាត់ខ្លួននោះ ស្រាប់តែនិងត្រូវបានគេប្រទះឃើញមានក្មេងប្រុសម្នាក់អណ្តែតទឹក ដោយមានសភាពហើមស្អុយរលួយ ព្រមទាំងគ្មានក្បាលទៀតផងនោះ សមត្ថកិច្ចក៍បានហៅពួកគាត់ដែលជាឪពុកម្តាយអោយទៅពិនិត្យមើល ភ្លាមនោះពួកគាត់ក៍ទៅពិនិត្យមើលទើបដឹងថាជាសពកូនរបស់ពួកគាត់ ដែលបានលង់ទឹកស្លាប់នៅទឹកដីឡាវ។

សមត្ថកិច្ចស្រុកសៀមប៉ាងបានអោយដឹងថា:ក្មេងរងគ្រោះឈ្មោះ ខាន់ ដា ភេទប្រុស អាយុ៦ឆ្នាំ ជនជាតិឡាវ មុខរបរ ជាសិស្ស រស់នៅ ភូមិបានបុងកែវ ឃុំហាតសាយសូង ស្រុកស្នាមសៃ ខេត្តអត្តពឺ ប្រទេសឡាវ។

សមត្ថកិច្ចបានបន្តថា:ក្រោយពីត្រួតពិនិត្យសាកសពក្មេងប្រុសខាងលើឃើញថាពុំមានក្បាល នោះលោកក៍រាយការជូនព្រះរាជអាជ្ញា ក្រោមបញ្ជាសមត្ថកិច្ចជំនាញ ដើម្បីធ្វើកោសល្យវិច័យ។ក្រោយពីធ្វើកោសល្យវិច័យរួចឃើញថា សពក្មេងរងគ្រោះពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន មូលហេតុដែលដាច់ក្បាលនោះ ដោយសារយូរថ្ងៃពេក បានហើមស្អុយ រលួយ និង អណ្តែតតាមទឹកហូរជាច្រើនកន្លែង ទើបបណ្តាលឲ្យដាច់ក្បាលបែបនេះ។

ក្រោយពីពិនិត្យសាកសពរួចឃើញថា មិនពាក់ព័ន្ធ ក្នុងករណីឃាតកម្មនោះសមត្ថកិច្ចក៍បានធ្វើកំណត់ហេតុដើម្បីប្រគល់សពជូនទៅឪពុក ម្តាយ ក្មេងរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ប្រទេសឡាវ៕

 

22-10-201560901

Loading...

Leave a Reply

Your email address will not be published. Required fields are marked *