ប្រទះឃើញសពក្មេងស្រី នៅគុម្ពោធព្រៃទាំងអាត្រាតកាយ ចងដៃចងជើងជាប់នឹងក្បាលច្រកក្នុងការុង

ពោធិ៍សាត់ ៖ សពក្មេងស្រីអាយុ៧ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងសភាព អាក្រាតកាយ នៅគម្ពោតព្រៃមួយកន្លែង នៅចំណុចមាត់បឹងទន្លេសាប ស្ថិតក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ។

ករណីបង្កការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈគេប្រទះឃើញសពក្មេងស្រីអាយុ៧ឆ្នាំនៅគុម្ពោធព្រៃទាំងអាក្រាតកាយ ដៃជើងទាំង២ជាប់ចំណង និង ក្បាលច្រកត្រូវគេច្រកចូលក្នុងការុង មើលទៅមានសភាពសាហាវឃោរឃៅព្រៃផ្សៃជាទីបំផុត ។

តាមប្រភពពីលោកឧត្តមសេនីយ៍ទោសារ៉ុន ចាន់ធីស្នងការខេត្តពោធិ៍សាត់ បានអោយដឹងថា ពិតជាមានករណីនេះមែន។ លោកបន្តថា នៅព្រឹកនេះអង្គការបានសហការជាកម្លាំងព្រហ្មទណ្ឌកំរឹតធ្ងន់  ចុះទៅពិនិត្យនៅកន្លែងកើតហេតុ និងទៅសួរនាំគ្រួសារនៃសព ដើម្បីកំណត់មុខសញ្ញា ជុំវិញកន្លែងកើតហេតុក៏ដូចជាសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធមិនទាន់ឆ្លើយតបបានទេ ខណៈកំពុងសហការចុះពិនិត្យ និងធ្វើស្រាវជ្រាវនៅឡើយ ៕

Loading...