ប្រទះឃើញសពបុរសចំណាស់ម្នាក់អណ្តែតក្នុងទឹកប្រឡាយនៅប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖សពបុរសចំណាស់ម្នាក់ត្រូវ បានគេប្រទះឃើញអណ្តែតក្នុងទឹកប្រឡាយកាលពីវេលាម៉ោង ១៣និង០០នាទីថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០១៥ ស្ថិតក្នុងភូមិគីឡូម៉ែត ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោក អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែត បានអោយដឹងថា សាកសពដែលអណ្តែតក្នុង ទឹកនោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណទេតែសាក្សីបានបញ្ជាក់ប្រាប់សមត្ថកិច្ចថាប៉ុន្មានថ្ងៃមុននេះមានបុរសចំណាស់ម្នាក់មានវ័យជាង60ឆ្នាំបានមកសុំបារីជក់។បន្ទាប់ពីបានបារីក៏ចាកចេញទៅបាត់។គេមិនបានដឹងថាគាត់មានផ្ទះសម្បែងរស់នៅឯណានោះទេហើយយូរៗឃើញគាត់ម្តង។សាក្សីក៏បានបញ្ជាក់ផងដែរថាបុរសចំណាស់នេះគឺមានរូបរាងស្លេកស្លាំងទំនងជាមិនបានហូបចុកគ្រប់គ្រាន់ ហើយបើតាមការសន្និដ្ឋានបុរសចំណាស់នេះអាចជាជនអាណាថានិងជាស្មូមយាចកផង។

លោក អធិការ អ៊ុំ សុផល បានបន្តទៀតថាក្រោយពីស្រង់ចេញពីក្នុងទឹកនិងការធ្វើកោសល្យវិច្ច័យ សមត្ថកិច្ចបានសន្និដ្ឋានថាសពបុរសនេះទំនងជាដើរទៅរកប្រឡាយទឹកដើម្បីមុជឬក៏ផឹក។ពេលនោះអាចកើតខ្យល់គព្រោះតែការស្រេកឃ្លានខ្លាំងពេកក៏ដួលចូលទៅក្នុងទឹកនោះតែម្តង។យោងតាមសភាពហើមប៉ោងនៃសពដែលអណ្តែតលើផ្ទៃទឹកបុរសនេះបានស្លាប់ក្នុងអំឡុងពេលយ៉ាងតិច3ថ្ងៃមកហើយ។ជាមួយនេះលោកអធិការក៏បានបញ្ជាក់ផងដែរថាការស្លាប់របស់បុរសមិនស្គាល់អត្តសញ្ញាណមិនមែនជាករណីឃាតកម្មនោះទេ។

Loading...

Leave a Reply

Your email address will not be published. Required fields are marked *