ប្រទះឃើញសពបុរសម្នាក់អណ្តែកទឹកក្នុងទន្លេសេកុង ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកនៅក្នុងទន្លេសេកុង ត្រង់ចំណុច កោះត្បែង (ញ៉ឺន) ស្រុកសេសាន កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ ។

ប្រជាពលរដ្ឋដែលឃើញហេតុការណ៍នោះបានប្រាប់ថា:នៅថ្ងៃកើតហេតុខាងលើពួកគាត់បានជិះទូកធ្វើដំនើរតាមទន្លេរ ស្រាប់តែប្រទះឃើញសពជនរងគ្រោះអណ្តែតទឹក ពួកគាត់ក៍រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាម។

លោក វ៉ា សុផាន់ អធិការស្រុកសៀមប៉ាងបានអោយដឹងថា:ជនរងគ្រោះឈ្មោះ សំ ប៉ក់ ភេទប្រុស អាយុ៥២ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ គែងញ៉ៃ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មានប្រពន្ធ ឈ្មោះ ភុក លី អាយុ៣៥ឆ្នាំ ព្រមទាំងមានកូនបួននាក់ ស្រីពីរនាក់ ប្រុសពីរនាក់។ចំពោះសពជនរងគ្រោះ ស្លៀកខោខោបូវ ពណ៌ខៀវ ពាក់អាវ យឺត ពណ៌ខ្មៅ ព្រមទាំងមានសភាព ហើមបើតាមការពិនិត្យមើលទៅសពជនរងគ្រោះបានលង់ទឹកស្លាប់ចំនួន មួយយប់ ពីរថ្ងៃ មកហើយ។

បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិជាមួយជនរងគ្រោះបានអោយដឹងថា:ជនរងគ្រោះធ្លាប់មានទំនាស់ជាមួយប្រពន្ធ បន្ទាប់មកក៍នាំគ្នាសុំលែងលះ ប្រពន្ធទ្រាំមិនបាន ក៍បានទៅរស់នៅជាមួយឪពុកម្តាយវិញ ដែលមានផ្ទះចម្ងាយពីផ្ទះរបស់ខ្លួនប្រហែលជា ៤ ទៅ ៥ គីឡូពីគ្នា ក្រោយមកមុនថ្ងៃកើតហេតុជនរងគ្រោះបានផឹកស្រាស្រវឹងយ៉ាងខ្លាំង បន្ទាប់មកជនរងគ្រោះបានជិះទូកទៅជួបជាមួយប្រពន្ធបំណងចង់ផ្សះផ្សារគ្នាវិញ។

ប៉ុន្តែដោយសារតែនិយាយមិនត្រូវរូវគ្នាជនរងគ្រោះក៍បានបើកទូកត្រឡប់មកវិញ ក្រោយមកដោយបាត់ដំណឹងយូរពេក បងប្អូនជនតងគ្រោះក៍សួរទៅប្រពន្ធ ប្រពន្ធជនរងគ្រោះបានប្រាប់ថា ជនរងគ្រោះត្រលប់ទៅផ្ទះវិញបាត់ហើយ គាត់ទៅតាំងពីថ្ងៃទី២៦ មកម្លេះ ដោយមានការសង្ស័យ បងប្អូនជនរងគ្រោះក៍បានជិះទូកតាមរក ក៍ឃើញទូករបស់ជនរងគ្រោះដោយឃើញស្លាបចាក់ទូកបានទាក់ជាមួយមងដែលគេរាយតាមដងទន្លេរ ប៉ុន្តែមិនឃើញជនរងគ្រោះទេ។មកថល់ថ្ងៃកើតខាងលើទើបបានដឹងដំណឹងថា មានសពបុរសម្នាក់អណ្តែតទឹកទន្លេ ពេលនោះបងប្អូនជនរគ្រោះបានទៅមើលក៍ឃើញសពបុរសនោះជាបងប្អូនរបស់ខ្លួនដែលបានបាត់កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥។

ក្រោយពីធ្វើកោសលវិច្ច័យរូចសមត្ថកិច្ចក៍បានប្រគល់សពជនរងគ្រោះអោយទៅក្រុមគ្រួសារបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិកំនើតហើយ។

27-09-201558861

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *