ប្រទះឃើញសពស្ត្រីម្នាក់ចងខ្សែរុំនឹងភួយនៅគំនរសំរាម សង្ស័យអំពើឃាតកម្ម!

 

ភ្នំពេញ៖ អ្នករើសអេតចាយបានប្រទះឃើញសពស្ត្រីម្នាក់ចងខ្សែរុំនឹងភួយយកមកបោះចោលជាមួយគំនរសំរាម មិនដឹងស្លាប់តាំងពីពេលណាទេ ។

ករណីភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ១០០៣ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បើតាមប្រជាពលរដ្ឋនៅទីនោះដែលឃើញហេតុការណ៍បានបង្ហើបថា ស្ត្រីដែលត្រូវគេរុំនឹងភួយយកមកពោះចោលនៅគំនរសំរាមនេះ សង្ស័យជាអំពើឃាតកម្ម ឬរំលោភហើយសម្លាប់។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងចុះទៅធ្វើកោសល្យវិច័យលើសាកសព៕

fb_img_1479275903561 fb_img_1479275894988 img-20161116-wa0031

Loading...