ប្រទះឃើញសាកសពកម្មករសំណង់ គេរិតករសម្លាប់កប់ក្នុងដីខ្សាច់នៅការដា្ឋនកោះពេជ្យ

ភ្នំពេញ ៖ សាកសពបុរសជាកម្មករសំណង់វ័យចំណាស់ម្នាក់ សង្ស័យគេរឹតកសំលាប់នៅព្រៃបរិវេណការដ្ឋានកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ ។ ត្រូវបានគេប្រទះឃើញបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០១៥ ។
ជនរងគ្រោះមានឈ្មោះសេង ចាន់ធី ភេទប្រុសអាយុ៥០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានស្រុកកំណើត ភូមិព្រែកពោធិ៍ ឃុំត្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
តាមប្រភពត៍ពីបុរសជាកម្មករស្នាក់នៅក្នុងការដ្ឋានកោះពេជ្រជាមួយគា្ន ឈ្មោះឡាំ ជួន អាយុ២៩ឆ្នាំអោយដឹងថា សាកសពគឺប្រទះឃើញស្របខណពេល គាត់រុញរទេះទៅដឹកយកក្ដារបន្ទះ(កុងផ្លាកេ) ដើម្បីធ្វើទំនើរដាក់ឥវ៉ាន់នៅក្នុងការដ្ឋាន ។ ដល់ជិតកន្លែងកើតហេតុខាងលើ ស្រាប់តែមានធំក្លិនស្អុយអាសោច ក៏ដើររកមើលប្រទះឃើញសាកសពជនរងគ្រោះនោះ ។ កប់នៅក្នុងដីខ្សាច់មានទាំងក្ដារបន្ទះគ្របពីលើ ហើយនៅជុំវិញកន្លែងកើតហេតុ មានដុំថ្មមួយចំនួនទៀត ហើយរាយការណ៏តាមទូរស័ព្ទប្ដឹងសមត្ថកិច្ច អោយចុះមកធ្វើការត្រួតពិនិត្យភា្លមៗតែម្ដង ។
យោងតមការត្រួតពិនិត្យនិងកោសល្យវិច្ច័យរបស់សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្មសមា្លប់(រឹតកនិងខ្សែ) ។ បនា្ទប់ពីបញ្ចប់ការត្រួតពិនិត្យ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់អោយខាង ក្រុមគ្រួសារសាច់ញាតិនិងកូនប្រសាទទួលនាំយកទៅ ប្រារព្ធពិធីបុណ្យតាមទំនៀមទំលាប់ប្រពៃណីរបស់ខ្លួន ៕

2015_12_17_12_00_16_2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *