ប្រទះឃើញសាកសពជនអនាថា ចងកសម្លាប់ខ្លួន

ភ្នំពេញ៖ បុរសដែលសា្គល់ជាជនអនាថាម្នាក់ ត្រូវបានគេប្រទះឃើញសាកសព សា្លប់ដោយសតែការចងកធ្វើអតឃាតខ្លួនឯង នៅជាប់និងចេតិយ៌តី ក្នុងវត្តស្ទឹងមានជយ័ ។ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១០ខែកុម្ភៈ២០១៦ ស្ថិតក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមសង្ឃដីការបស់ព្រះសង្ឈក្នុងវត្តអោយដឹងថា សាកសពបុរសជនអនាថាមិនស្គល់អតសញ្ញាណរូបនោះ គឺប្រទះឃើញបន្ទាប់ពីវេលាម៉ោង៩យប់ថ្ងៃទី៩ ខែកុម្ភៈ២០១៦ ទៅសុំលុយព្រះសង្ឃម្បីទិញបាយហូប តែលោកមិនទាន់អោយផង ស្រាប់តែចេញវិញបាត់ទៅ ។ លុះដល់វេលាម៉ោងកើតហេតុខាងលើ ខណដែលព្រះសង្ឃ១អង្និមន្តទៅ(ប្រស់សត្វ) ស្រាប់តែប្រទះឃើញសកសពជនអនាថានោះ ។ សា្លប់ដោយសាតែការចងកធ្វើអតឃាតខ្លួនឯង នៅជាប់នឹងចេតីយ៏ក្នុងវត្ត ទើបមានការភា្ញក់ផ្អើលដឹងរាយការណ៍ទៅសមត្ថកិច្ច មកធ្វើការត្រួតពិនិត្យតែម្តង។
យោងតាមការត្រួតពិនិត្យកោសល្យវិច្ឆ័យរបស់សមត្ថកិច្ចឱ្យដឹងថា បុរសជនអនាថាមិនស្គល់ឈ្មោះរូបនោះ ពិតជាចងកសម្លាប់ខ្លួនប្រាកដមែន មិនដឹងមូលហេតុ។ ក្រោយបញ្ចប់ការត្រួតពិនិត្យ សាកសពត្រូវបានសមត្ថកិច្ច នាំយកទៅបូជានៅក្នុងវត្តសំបូមាស ។

IMG-03

Loading...

Leave a Reply

Your email address will not be published. Required fields are marked *