ប្រទះឃើញសាកសពថៅកែកាស៊ីណូប៉ៃលិន ត្រូវគេវាយនិងបាញ់សម្លាប់កប់ក្នុងដីជើងភ្នំ

ខេត្តប៉ៃលិន៖ សាកបុរសដែលសង្ស័យអ្នកជំនួញជនជាតិថៃគេស្គាល់ថា ជាថៅកែកាស៊ីណូប៉ៃលិនFLAMINGOនៅខេត្តប៉ៃលិនមា្នក់ ដែលបាត់ខ្លួនមិនដឹងមូលហេតុរយៈពេល៩ថ្ងៃកន្លងមកថ្មីៗនេះ ។ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកប់នៅក្នុងរណ្តៅដី នៃព្រៃត្រែងតំបន់ជើងភ្នំកំពូល៣ ក្បែរចំការដំឡូងមី១កន្លែង ចម្ងាយប្រមាណជាង៥ពាន់ម៉ែត្រ ពីច្រកអន្តរជាតិព្រំ ក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បង្កការភា្ញក់ផ្អើលកាលពី វេលារសៀលថ្ងៃទី២១កុម្ភះ២០១៦ ។
តាមប្រភពរាយការណ៏ពីកន្លែងកើតហេតុឱ្យដឹងថា សាកសពបុរសរងគ្រោះសង្ស័យអ្នកជំនួញជនជាតិថៃ និងជាថៅកែកាស៊ីណូប៉ៃលិនខេត្តប៉ៃលិនដែកគេប្រទះឃើញនោះ ។ ឈ្មោះស៊ុនិត ចាកឈុជីរះសាក់ធាន អាយុ៥១ឆ្នាំ រស់នៅភូមិ៨ ឃុំណងរី ស្រុកមឿង ខេត្តឈុនប៊ុនរី ប្រទេសថៃ។ ហើយការប្រទះឃើញសាកសពនេះ គឺបនា្ទប់ពីបុរសជនរងគ្រោះ បាត់ខ្លួនតាំងពីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ ។ ខណដែលជិះម៉ូតូឌុបចេញពីកាស៊ីណូ ប៉ៃលិន FLAMINGO ទៅជួបនិងបុរសជនជាតិថៃដូចគា្ន២នាក់ (ក្មេងម្នក់និងរៀងចំណាស់មា្នក់) ចេះ និយាយភាសារខ្មែរផងដែរ នៅភោជណីដ្ឋាន១កន្លែងស្ថិតនៅក្បែរច្រកអន្តរជាតិព្រំ ។
តាម ប្រភពរាយករណ៏ឱ្យដឹងដែរថា ខណពេលជួបគ្នានោះអ្នកទាំង៣ មិនបានញាំអាហារនោះទេដែលជនរងគ្រោះបានផឹកទឹកផ្លែឈើ១កំប៉ុណ្ណោះ រួចក៏នាំគ្នាឡើងជិះរថយន្ត ពណ៌សំបកឳឡឹក មិនស្គាល់ម៉ាក១គ្រឿង បើកយឺតៗ ក្នុងទិសដៅពីកើតទៅលិច ឆ្ពស់ទៅខាងច្រកអន្តរជាតិព្រំបាត់តែម្តង ដោយមិនដឹងថាពួកគេទៅណាទៀតនោះទេ ។ ករណីបាត់ខ្លួនបុរសជនរងគ្រោះនេះ ត្រូវបានស្ត្រីជាភរិយាទៅដាក់ពាក្យបណ្តឹង សូមឱ្យសមត្ថកិច្ចអាជា្ញធរកម្ពុជា និងអគ្គកុងស៊ុលថៃប្រចាំប្រទេសកម្ពុជា ជួយធ្វ់ើអន្តរាគមន៏ស្វែងរកផងដែរប៉ុន្តែមិនឃើញ ។
ដោយឡែករហូតដល់រសៀល ថ្ងៃទី២១កុម្ភៈ២០១៦ ចៃដន្យមានអ្នកភូមិ២នាក់ប្តីប្រពន្ធទៅបង់សំណាញ់ ហើយចូលទៅរកបេះបន្លែត្រគួននៅនិងទីអូរ-ស្រះដែលមានទឹក មួយកន្លែងនៅចំណុចកើតហេតុខាងលើ ។ ក៏ប្រទះនិងខ្លិនស្អុយនិងឃើញមានប៉ែល១គេបន្សល់ទុកនៅកន្លែងកើតហេតុ និងដែលមានបំណះអាចម៏ដីគេទើបជីកកប់ថ្មីៗ សង្ស័យទៅរាយការណ៍ប្រាប់មេភូមិនិងប្រជាការពារ ដឹងដល់សមត្ថកិច្ចចុះទៅត្រួតពិនិត្យមើល គោះឃើញសាកសពតែម្តង ។
យោងតាមកាត្រួត ពិនិត្យនិងកោសល្យវិច្ច័យរបស់សមត្ថកិច្ច នៅលើដងខ្លួនរបស់សាកសពជនរងគ្រោះ មានស្នាមវាយខ្ទេចមុខនិងសា្នមត្រូវគ្រាប់កាំភ្លើងចំនួន២ គ្រាប់ ។ ត្រូវចំខាងក្រោយបោះដៃផុតធ្លាយមកខាងមុខ១គ្រាប់ និង១គ្រាប់ទៀតមានបៀមជាប់ក្បាលគ្រាប់នៅក្នុងខ្លួនផងដែរ មានសភាពហើមក្លិនស្អុយ ដែលគេសង្ស័យទំនងត្រូវឃាតករមិនសា្គល់មុខ សម្លាប់តាំងពីថ្ងៃបាត់ខ្លួនមកម្លេះ ៕

2016_02_23_08_44_32

2016_02_23_08_44_32_3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *