ប្រទះឃើញសាកសពទារិកាម្នាក់ខ្ទេចមួយកំណាត់ខ្លួន គេច្រកក្នុងថង់យកទុកចោលនៅគំនរសំរាម

ភ្នំពេញ៖ សាកសព(ទារិកា)អាយុប្រមាណ៦ខែម្នាក់ សង្ស័យត្រូវរថយន្តកិនខ្ទេចមួយកំណាត់ខាងលើ សល់ត្រឹមចង្កេះចុះក្រោមហើយជនមិនសា្គល់មុខ ច្រកដាក់នៅក្នុងថង់យួពណ៌ខ្មៅយកទៅគ្រវាត់ចោល នៅគំនរសំរាមក្បែរផ្សារលូ៥លើកំណាត់ផ្លូវ(វេងស្រេង) ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចោមរោមមើល បង្កការភា្ញក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៤សីហា២០១៥នេះ ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនដំបូងពុំមាននរណាគេចាប់អារម្មណ៍ថាមាន សាកសពទារិកាច្រកក្នុងថងពណ៌ខ្មៅនៅលើគំនរសំរាមនោះទេ ។ ប៉ុន្តែដោយប្រជាពលរដ្ឋអ្នកដើរទៅផ្សារ ចោលភ្នែកមើលទៅព្រោះមានរុយរោមខុសពីធម្មតា និងឃើញមានខ្ទាតខួរចេញមកខងក្រៅថង់ ក៏នាំគ្នាស្រាយថង់ពណ៌ខ្មៅនោះមើល ។ ស្រាប់តែប្រទះឃើញសាកសពទារិកា ដែលមានស្នាមរថយន្តកិនបែកខ្ទេចខ្ទីមើលលែងយល់ មួយកំណាត់ខ្លួនឡើងលើ នៅសល់តែ ត្រឹមមួយកំណាត់ចង្កេះចុះក្រោមប៉ុណ្ណោះ ទើបបណ្តាលឱ្យមានការភា្ញក់ផ្អើលតែម្តង ។ ហើយដោយក្តីអាណោចអធម្ម ប្រជាពលរដ្ឋបាននិមន្តព្រះសង្ឃដែលមន្តបិណ្ឌបាត្រ ទៅជួយសូត្រមន្តឧទ្ទិសផ្តល់ជូនផងដែរ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *