ប្រទះឃើញសាកសពនារីវ័យប្រមាណ២០ឆ្នាំ ពុំស្គាល់អត្តសញ្ញាណហើមអណ្តែតទឹក

ខេត្តកណ្តាល ៖ សាកសពនារីដែលគេពុំស្គាល់អត្តសញ្ញាណមា្នក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ហើមអណ្តែតនៅនិងទឹកទន្លេមេគង្គ ត្រង់ចំណុចកំពង់ផែស្វយ័តភ្នំពេញ ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ សាកសព ខាងលើ មានអាយុប្រហែល២០ឆ្នាំ ស្លៀកខោខូវប៊តយឺតពណ៌ខ្មៅ ពាក់អាវវៀលក្លៀក មានជរក ពណ៌ខ្មៅ អាវក្នុងពណ៌ខ្មៅ សក់លាបពណ៌លឿង មានសភាពហើម ធំក្លិនទៅហើយ ។
ប៉ូលិសឱ្យដឹងថា បន្ទាប់ពីទទួលសេចក្តីរាយការណ៍ មានសាកសពអណ្តែតទឹក សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ចុះទៅដល់កន្លែងប្រទះឃើញ ហើយស្រង់ឡើងគោក ។ បើតាមសមត្ថកិច្ចជំនាញ ធ្វើការពិនិត្យ កោសល្យវិច័យ ឃើញថា សាកសព ស្លាប់រយះពេល៤ថ្ងៃកន្លងមកហើយ នៅលើដងខ្លួន ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ ។
សាកសពនារីខាងលើក្រោយពីពិនិត្យរួច ត្រូវបានសមត្ថកិច្ច យកទៅបញ្ចុះនៅក្រោយវត្តពោធិ៍ព្រឹក ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយសមត្ថកិច្ច បន្តធ្វើការស្រាវជ្រាវស្វែងរកសាច់ញាតិ ។ ខណ:ពេលនេះផងដែរ សមត្ថកិច្ចធ្វើការអំពាវនាវ ផងដែរដល់សាធារណ:ជន ដែលបាត់សមាជិកគ្រួសារ ឬបងប្អូនណា បានស្គាល់ ភិនភាគ សម្លៀកបំពាក់ ដូចដែលបានរៀបរាប់ខាងលើ មេត្តា ទំនាក់ទំនង ទៅអធិការដ្ឋាន នគរបាលស្រុកកៀនស្វាយ នឹងបានជ្រាបជាដំណឹង ។

2015_11_28_09_16_08

2015_11_28_09_16_08_1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *