ប្រទះឃើញសាកសពបុរសមិនសា្គល់អត្តសញ្ញាណមា្នក់

ខេត្តសៀមរាប៖ សាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់និង​ផ្លុកឈាម​ក្នុងដីឡូតារាង​បាល់ទះ​មួយកន្លែង​ ស្ថិត​នៅ​​ក្នុងភូមិព្រៃគុយ ស​ង្កាត់អំបិល ក្រុងសៀមរាប ។ បង្កការភា្ញក់ផ្អើលដឹងដល់កម្លាំងសមត្ថកិច្ចរបស់អាជា្ញធរ ចុះទៅធ្វើការត្រួតពិនិត្យ​កោស​ល្យ​វិ​ច័្ចយ​ កាលពីវេលាម៉ោង៧និង៣០នាទី​ព្រឹក ថ្ងៃទី៥តុលា២០១៥ បនា្ទប់ពីប្រជាពលរដ្ឋ​អ្នកភូមិ ដើរចូលទៅរកបត់​ជើងជួបឃើញនា​វេលាម៉ោង៥​និង​៥០នាទីព្រឹក ថ្ងៃទី​៥ខែតុលាឆ្នាំ២០១៥នេះ​ ។

តាមប្រភពពីកន្លែងកើតហេតុឱ្យដឹងថា យោង​លើការត្រួតពិនិត្យ​កោស​ល្យ​វិ​ច័្ចយរបស់សមត្ថកិច្ច នៅកន្លែងកើតហេតុឃើញមានម៉ូតូម៉ាក​ហុង​ដា​ពណ៌ខ្មៅ បិតតែមពណ៌ត្រេអ៊ី ពាក់ស្លាកលេខសៀមរាប១B.០៤២៩មួយគ្រឿង និងកាបូបលុយ១,ទូរស័ព្ទដៃ១ ,មួក​ការពារ​សុវត្ថិ​ភាពពណ៌​ស១​និង​ស្បែ​ក​ជើង១គូរ ជារបស់ជនរងគ្រោះ ​។ ​រីឯនៅលើខ្លួនសាកសពជនរងគ្រោះ គឺមានសា្នម(អា​ក) ​​សង្ស័យជារឿងគំនុំក្នុងករណីឃា​ត​ក​ម្មគិត​ទុក​ជា​មុន​ មិនប្លន់យកទ្រព្យសម្បតិ្តអ្វីឡើយ ​ដែលសមត្ថកិច្ចសដា្ឋនថា ជនល្មើសជឃាតករប្រព្រឹត្តមានគា្នមិនតិចជាង ពី៣ទៅ៤នាក់ទេ ទើបធ្វើសកម្មភា​ព​នេះបាន ។

ករណីនេះបច្ចុប្បន្នកម្លាំងជំនាញចម្រុះរបស់អាជា្ញធរខេត្ត កំពុង​បន្តដុតដៃដុតជើងសហការគ្នាស្វែងរកអត្តសញ្ញាណ និងក្រុមគ្រួសាររបស់ជន​រង​គ្រោះ  និងស្រវជ្រាវ​រកឃាតករ​មកផ្តន្ទាទោស​តាម​ច្បាប់ ។ គួបញ្ជាក់ថា សាកសពបុរសជនរងគ្រោះខាងលើនេះ  មិនត្រូវបានអ្នកភូមិណាសា្គល់​ឡើ​យ ៕

2015_10_05_01_53_05 2015_10_05_01_53_05_1 2015_10_05_01_53_05_2 2015_10_05_01_53_05_3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *