ប្រទះឃើញសាកសពបុរសម្នាក់ត្រូវគេយកទៅទម្លាក់ចោល

ខេត្តកំពត៖ ប្រភពបានឲ្យដឹងថា កាលពីវេលាម៉ោង៧និង៣៥នាទីថ្ងៃទី៤ ខែវិច្ឆិកា ២០១៦ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ចំណុចភូមិទ្វារថ្មី ឃុំទឹកឈូ ស្រុកទឹកឈូ ខេត្តកំពត ខណៈត្រូវគេប្រទះឃើញសាកសពដែលជនមិនស្គាល់មុខយកទៅទម្លាក់ចោល ។

ប្រភពបានឲ្យដឹងថា សពខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ សពបុរសរងគ្រោះ មានអាយុប្រហែលជាង៤០ឆ្នាំ រុំ៣ជាន់ខាងក្រៅ ទី១ ផ្លាស់ស្ទិច ទី២រំស៊្គត់ ទី៣រំភួយ , នៅលើសាកសព មានពាក់អាវយឺត ស្លៀកខោ លីអូពណ៌ឈាមជ្រូក ។

សមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យទៅលើសាកសព និងស្វែងរកសាច់ញាតិ ដើម្បីមកទទួលយក ។ ជាមួយគ្នានេះ សមត្ថកិច្ចបានអំពាវនាវថា បើបងប្អូនណាបាត់សមាជិកគ្រួសារសូមមកទំនាក់ទំនងនគរបាលខេត្តកំពត ៕

 

22 as

Loading...

Leave a Reply

Your email address will not be published. Required fields are marked *