ប្រទះឃើញសាកសពមិនស្គាល់អត្តសញ្ញាណ

ខេត្តកំពង់ស្ពឺ៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ សង្ស័យថា ត្រូវរថយន្តបើកបុក ។

ហេតុការណ៍បានភ្ញាក់ផ្អើលនៅវេលាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចន្លោះបង្គោលគីឡូម៉ែត្រ ៧៩-៨០។

សមត្ថកិច្ចបញ្ជាក់ថា នៅមិនទាន់ស្គាល់អត្តសញ្ញាណសាកសពនៅឡើយទេ ។ សាកសពមានស្លាកស្នាម នៅលើជើង និងក្បាល សង្ស័យត្រូវរថយន្តបុក ហើយករណីនេះសមត្ថកិច្ចជំនាញកំពុងពិនិត្យពិច័យ ៕ មណ្ឌលច្បារមន

Loading...