ប្រទះឃើញសាកសពស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់អណ្តែតជាប់មងអ្នកនេសាទ នៅស្រុកកោះសូទិន

ខេត្តកំពង់ចាម៖សពស្ត្រីចំណាស់មិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានអ្នកនេសាទខ្មែរឥស្លាមប្រទះឃើញអណ្តែតជាប់មងនៅកណ្តាលទន្លេមេគង្គស្ថិតក្នុងភូមិទី១១ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាមបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៥តុលា២០១៥។

លោកវរសេនីយ៍ទោប្រេងហ៊ីមអធិការនគរបាលស្រុកកោះសូទិនបានឲ្យដឹងថា សពស្ត្រីរងគ្រោះដែលអ្នកនេសាទប្រទះឃើញហើមអណ្តែតជាប់មងហើយអូសចូលមកច្រាំងនេះមានអាយុប្រហែលជាជាង៥០ឆ្នាំមានស្លៀកខោជើងវែងព៌ណខ្មៅឆ្នូតសនិងពាក់អាវដៃវែងមិនមានអ្នកភូមិណាម្នាក់ស្គាល់អត្តសញ្ញាណឡើយហើយនៅលើខ្លួនប្រាណសាកសពក៏មិនមានស្លាកស្នាមអ្វីដែរ។

សមត្ថកិច្ចមូលដ្ឋានបានបង្កើតគណៈកម្មការចម្រុះដើម្បីបញ្ចុះសាកសពស្ត្រីរងគ្រោះនៅក្បែរច្រាំងទន្លេក្រែងមានសាច់ញាតិមកស្វែងរកដូច្នេះបើមានប្រជាពលរដ្ឋណាដែលបាត់សមាជិកក្នុងគ្រួសារដូចមានភិនភាគខាងលើសូមមកទំនាក់ទំនងជាមួយសមត្ថកិច្ចមូលដ្ឋានដើម្បីទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីផង៕

15-10-201560401

60402

Loading...

Leave a Reply

Your email address will not be published. Required fields are marked *