ប្រទះឃើញសាកសពអ្នករើសអេតចាយ ស្រវឹងចុះហែលទឹកលង់លិចស្លាប់

ភ្នំពេញ : បុរសចំណាស់ម្នាក់ជាជនអនាថា ដែលជាអ្នករើសអេតចាយដើរដេក ស្នាក់នៅមិនពឹតប្រាកដមា្នក់ បន្ទាប់ពីស្រវឹងស្រា ចុះហែលទឹកត្រពាំងពីត្រើយមា្ឋងទៅម្ខាង លុះហែលបកទៅវិញ ស្រាប់តែអស់ដៃអដ់ជើងលង់លិច ស្លាប់បាត់ក្នុងទឹក រកតែអ្នកភូមិជួយមិនទាន់ផង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅត្រពាំងទឹក មួយកន្លែងនៅក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមសាក្សីឃើញហេតុការណ៍បានឱ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះ អង្គុយផឹកស្រា រួចបានចុះហែលទឹកត្រពាំងខាងលើ មកដល់ខាងហើយ ហែលបកត្រឡប់ទៅវិញ ស្រាប់តែអស់ដៃអស់ជើង លង់លិចចុះទៅក្នុងទឹកបាត់ ទើបផ្អើលប្រជាពលរដ្ឋក្នុងភូមិ។តាមអ្នកភូមិកើតហេតុបានឱ្យដឹងថា ត្រពាំងទឹកខាងលើ មានទទឹង៤០ម៉ែត្រ បណ្តោយ៦០ម៉ែត្រ និងមានជម្រៅជាង១០ម៉ែត្រ ហើយនៅអំឡុងពេលខាងលើ ពលរដ្ឋ និងសមត្ថកិច្ច មានការភ្ញាក់ផ្អើល បន្ទាប់ពីបុរស ជាជនអនាថា ដើររើសអេតចាយ បន្ទាប់ពីស្រវឹងចុះហែលទឹកលេង ស្រាប់តែលង់លិចស្លាប់ ។

ជនរងគ្រោះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិ នាំគ្នាអូសអួន រាវរក អស់រយះពេលជាច្រើនម៉ោង រហូតដល់វេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃដដែល ទើបអូសអួន រកឃើញ សាកសព ។ បើតាមការអះអាង ពីបុរសម្នាក់ឈ្មោះ មាស សុផាត ភេទប្រុស អាយុ៤៥ឆ្នាំ ដែលជាអ្នករើសអេតចាយដែរនោះ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ និងបុរសម្នាក់ ទៀតឈ្មោះ ចាន់ វ៉ា អាយុ៤៣ឆ្នាំ ជាអ្នករើសអេតចាយដូចគ្នា បានឱ្យដឹងថា សាកសព គ្រាន់តែស្គាល់ឈ្មោះ ចាន់ តារា ហៅ តាវ៉ង អាយុ៥៣ឆ្នាំ ជាអ្នករើសអេតចាយ ពុំមានទីកន្លែងស្នាក់នៅឱ្យប្រាកដឡើយ គ្រាន់តែពេលថ្ងៃ ច្រើនតែទៅស្នាក់នៅ ក្រោមម្លប់ឈើ ក្បែរមាត់ត្រពាំងកើតហេតុ ។សាកសព បន្ទាប់ពី រកឃើញ ហើយពុំមានសាច់ញាតិ ត្រូវបានសមត្ថកិច្ច អាជ្ញាធរ ដឹកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីនៅវត្ត ទួលសុភាឃួន ។

Loading...

Leave a Reply

Your email address will not be published. Required fields are marked *