ប្រទះសពមន្រ្តីនគរបាលស្រុកអូរជុំ ម្នាក់ ហើមស្អុយ ពលរដ្ឋសង្ស័យជាអំពើឃាតកម្ម

ខេត្តរតនគិរី៖សពមន្ត្រីនគបាលអធិការស្រុកអូរជុំម្នាក់បានស្លាប់រហូតហើមស្អុយជះខ្លឹនដល់ដល់អ្នករស់នៅក្បែរនោះទើបគេដើររកប្រទះឃើញសាកសពដេកស្មាប់អោបម៉ូតូ ក្នុងប្រឡាយមានស្មៅនិងគម្ពឫស្សីកាលពីវេលាម៉ោង២:១៥នាទីរសៀល ថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៥ ត្រង់ចំណុចអូរថ្ម ស្ថិតនៅភូមិ៧ ឃុំអូរជុំស្រុកអូរជុំ

ប្រភពពីសមត្ថកិច្ចចុះដល់កន្លែងកើតហេតុបានឱ្យដឹងថាសាកសពដែលគេប្រទះឃើញមោះមានឈ្មោះបួននួនភេទប្រុសអាយុ៤៤ឆ្នាំជនជាតិខ្មែរជាមន្ត្រីនគរបាលអធិការស្រុកអូរជុំរស់នៅភូមិកើតហេតុខាងលើ។

បើតាមសមត្ថកិច្ចមុនថ្ងៃកើតហេតុ ជនរងគ្រោះ បានផឹកសុីនៅក្រុងបានលុងរួចក៏ត្រឡប់ទៅស្រុកអូរជុំហើយបាត់ដំណឹងរហូតមិនឃើញមកធ្វើការបីបួនថ្ងៃមកហើយលុះដល់ថ្ងៃប្រទះឃើញសាកសពទើបដឹងថាជាមន្ត្រីនគបាលខាងលើនោះ។

ប្រភពបានបន្តទៀតថាសាកសពនោះពេលអ្នករស់នៅក្បែរនោះធំក្លិនស្អុយក៏ដើរកមើលស្រាប់តែបករទះឃើញសាកសពដេកឱបម៉ូតូនៅក្នុងប្រឡាយមានស្មៅដុះ ស៊ុប ទ្រុប និងដើមឫស្សី ជាច្រើនទៀតផង។

បន្ទាប់ពីមន្ត្រីនគបាលបច្ចេកទេសធ្វើកោសល្យវិច្ច័យរួចមិនមានអ្វីគួរសង្ស័យទេហើយបានសន្និដ្ឋានថាជនរងគ្រោះប្រហែលជាស្រវឹងស្រាហើយជិះម៉ូតូត្រឡប់ទៅកន្លែងវិញក៏រេចង្កូតដួលធ្លាក់ចូលប្រឡាយនោះរហូតស្លាប់គ្មានអ្នកដឹងរហូតធំក្លិនស្អុយទើបបានគេដឹង។ មន្ត្រីនគបាលស្រុកអូរជុំបានប្រាប់ថាប៉ុន្មានថ្ងៃមុនប្រទះឃើញសាកសពនោះមិនឃើញជនរងគ្រោះមកធ្វើការទេហើយក៏មិនសូវចាប់អារម្មណ៏ដែរព្រោះគាត់ធ្លាប់ផិកស្រាស្រវឹងរាល់ថ្ងៃហើយដើរបាត់ៗរាល់ថ្ងៃស្រាប់តែឃើញសាកសពតែម្តង់។

សាកសពត្រូវនគបាលប្រគលឱ្យសាច់ញ្ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕

02-10-201559451 59452 59453

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *