ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ស្លាប់​អណ្តែត​ក្នុង​ទឹកស្រះ​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​

​ខេត្តបន្ទាយមានជ័យ​៖​ សព​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​អណ្តែត​ទឹក​នៅ​ក្នុង​ស្រះ​ មួយ​កន្លែង​ក្នុងស្រុក​មង្គល​បូ​រី​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ចុះ​ទៅ​ ត្រួតពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ឃើញ​ថា​សព​បុរស​រូប​នេះ​ស្លាប់​ដោយ​អំពើ​ឃាតកម្ម​។​ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​០៩​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ស្រះ​ឈូក​ កណ្តាល​វាលស្រែ​ចម្ងាយ​ពី​ភូមិ​ប្រហែល​១​ពាន់​ម៉ែត្រ​ស្ថិត​នៅ​ភូមិ​នាង​កេ​ត​ ឃុំ​ប្ញ​ស្សី​ក្រោក​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ទោ​ ស៊ី​ ឌី​ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី​ប្រាប់​ឱ្យ​ដឹង​ថា​៖​សាកសព​ បុរស​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​អូស​យក​មក​ត្រួតពិនិត្យ​ឃើញ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​មានឈ្មោះ​ លី​ន​ ឡង​ឌី​ អាយុ​២៥​ឆ្នាំ​ រស់នៅ​ភូមិ​ព្រែក​ស្នាយ​ ឃុំ​ព្រែក​គយ​ ស្រុក​ស្អាង​ ខេត្តកណ្តាល​និង​មាន​ប័ណ្ណ​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ​មួយ​សន្លឹក​ទៀត​ផង​ដែរ​។​សាកសព​មាន​ស្នាម​របួស​ត្រូវ​គេ​វាយ​ដោយ​វត្ថុ​រឹង​ចំ​ថ្ងាស​និង​រយះ​បែក​មាត់​ថែម​ទាំង​បាក់​ក​ផង​នោះ​ទៀត​។​សាកសព​មាន​សភាព​ហើម​ស្អុយ​សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​ត្រូវ​គេ​វាយ​សម្លាប់​យក​ទម្លាក់​ចោល​ក្នុង​ទឹកស្រះ​មាន​រយៈពេល​៣​ថ្ងៃ​មក​ហើយ​។​

​លោក​អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖​សព​ជន​រង​គ្រោះ​ បន្ទាប់​មក​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​មក​រក្សា​ទុក​នៅ​ក្នុង​វត្ត​ក្នុងស្រុក​មង្គល​បូ​រី​ហើយ​សមត្ថកិច្ច​បាន​ទំនាក់​ ទំនង​ក្រុម​គ្រួសារ​នៅ​ខេត្តកណ្តាល​ឱ្យមក​ទទួលយក​សព​ដើម្បី​យក​ទៅ​ចាត់ចែង​ ធ្វើបុណ្យ​តាម​ប្រពៃណី​។​ករណី​អំពើ​ឃាតកម្ម​នេះ​សមត្ថកិច្ច​កំពុង​រង់ចាំ​ការ​សាកសួរ​ពី​ក្រុម​គ្រួសារ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ស្វែងរក​ចាប់​ឃាត់ខ្លួន​ជនល្មើស​យមក​ផ្តន្ទាទោស​តាម​ផ្លុ​វ​ច្បាប់​៕

IMG_8056

IMG_8063

IMG_8064

Loading...

Leave a Reply

Your email address will not be published. Required fields are marked *