ប្រធានការិយាល័យ​អប់រំ​កែប្រែ​ពន្ធធនាគារ​ខេត្ត​រតនគីរី​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ ​ពាក់​ពន្ធ័​ករណី​សម្រួល​ដល់​ការលួចរ​ត់​របស់​អ្នក​ទោស​

ខេត្តរតនគីរី៖ កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៧ នាយការិយាល័យ​អប់រំ​កែប្រែ នៃ​ពន្ធធនាគារ​ខេត្តរតនគិរី​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ។​

ការឃាត់ខ្លួន​នាយការិយាល័យ​រូបនេះ បន្ទាប់​ពី​តុលាការ រកឃើញថា ជន​នេះ​ជាប់​ពាក់ព័ន្ធ ក្នុងករណី​អ្នកទោស​លួច​រត់ចេញ​ពី​ពន្ធ​ធនាគារ និង​យោង​តាម​ដី​ការសម្រេច ឲ្យ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​រតនគីរី ចុះ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៧ ។​

បើ​តាម​ការ​បង្ហើប​ឲ្យដឹង ពី​មន្ត្រី​ពន្ធនាគា​រថា ជន​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មានឈ្មោះ ខ្យា​ល ប៉ា​ង៉ាង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​គ្រឹង រស់នៅ​ភូមិ​២ ឃុំ​ល្អក់ ស្រុក​អូរ​ជុំ ខេត្ត​រតនគីរី មាន​តួរ​នាទី​ជានាយការិយាល័យ អប់រំ​កែប្រែ នៅ​ពន្ធធនាគារ​ខេត្ត​រតនគីរី ។ បច្ចុប្បន្ន ត្រូវ​បញ្ជូន​ទៅ​ពន្ធធនាគារ​ខេត្តស្ទឹងត្រែង​ហើយ តែ​លទ្ធផល​យ៉ាងណា​នោះ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​។​

ប្រភព​ពី​មន្ត្រី សាលាដំបូង​ខេត្តរតនគិរី បានឲ្យដឹងថា ជន​នេះ​ត្រូវបាន​ដាក់​ក្រោម​ការពិនិត្យ ពី​បទ​ជួយ​សម្រួល​ដល់​ការ​លួច​រត់ ដោយ​អ្នកត្រួតពិនិត្យ ប្រព្រឹតនៅ​ពន្ធធគារ​ខេត្ត​រតនគីរី កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៧​។ ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​បញ្ញាត្តិឲ្យ​ផ្ដន្ទាទោស តាម​មាត្រា​លេខ៥៦៧ នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​បញ្ជា​ឲ្យ​ភ្នាក់ងារ មាន​សមត្តកិច្ច នៃ​កម្លាំង​សាធារណៈ​ធ្វើ​ការនាំ​ជន​ត្រូវ​ចោទ​ដែល​មានឈ្មោះ ខ្យា​ល ប៉ា​ង៉ាង ទៅ​ពន្ធធនាគារ ឬ មណ្ឌល​ឃុំខ្លួន ដោយ​អនុវត្ត​ឲ្យបាន​ត្រឹមត្រូវ​តាម​និតិ​វិធី​ច្បាប់ រហូតដល់​មាន​សេចក្ដីសម្រេច​ជា​ថ្មី​។​

គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៥ ឈានចូល​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៧ វេលា​ម៉ោង​២ និង​១០​យប់រំលងអាធ្រាត្រ មាន​ករណី​អ្នកទោស​ចំនួន​៥​នាក់​លួច​រត់ចេញ​ពី​ពន្ធធនាគារ ខេត្ត​រតនគីរី ភ្លាមនោះ ត្រូវ​មន្ត្រី​អនុរក្ស ពន្ធធនាគារ​ដេញតាម​ចាប់បាន​ម្នាក់​មក​វិញ​ភ្លាមៗ  បន្ទាប់មក នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៧ សមត្តកិច្ច​ចាប់បាន​ម្នាក់​ទៀត​នៅ​ស្រុក​វើុន​សៃ ចំណែក​៣​នាក់​ទៀត នៅ​មិនទាន់​ចាប់ខ្លួនបាន​នៅ​ឡើយ​ទេ រហូតមកដល់​ពេល​នេះ គឺ​ស្ថិត​ក្រោម​ការស៊ើបអង្កេត​នៅឡើយ​៕

Loading...