ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកអន្លង់វែង នៃខេត្តឧត្តរមានជ័យ បានលើកទឹកចិត្តដល់ប្រជាការ ពារ តាមរយះការផ្តល់ឯកសណ្ឋាន ដើម្បីស្លៀកពាក់បម្រើការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ប្រកបដោយភាពសុខដុមរមនា

ខេត្តឧត្តរមានជ័យ៖ ប្រជាការពារភូមិ យុវជនបក្សភូមិ រួមជាមួយលោកគ្រូ អ្នកគ្រូ ជិត៦០នាក់ ទទួលបានឯកសណ្ឋាន និងថវិកា ពីប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកអន្លង់វែង លោក នាង ឃីម តាមរយះ លោក សែម សម្បត្តិ អនុប្រធានកិត្តិយសចុះជួយឃុំលំទង នៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៨កក្កដាឆ្នាំ២០២០។ ការនាំយកថវិកាមួយចំនួន និងសម្លៀកបំពាក់រាប់សិបកំប្លេរ ទៅផ្តល់ជូន លោកគ្រូ អ្នកគ្រូ ប្រជាការពារភូមិ និងយុវជនបក្សភូមិ នៅក្នុងពេលនោះ ក៏មានការចូលរួមពីក្រុមប្រឹក្សាស្រុក យុវជនបក្សស្រុក អាជ្ញាធរឃុំលំទង រួមនឹងក្រុមការងាររបស់កងពលតូចថ្មើរជើងលេខ៤១ ផងនោះដែរ។

អនុប្រធានកិត្តិយសចុះជួយឃុំលំទង នៃស្រុកអន្លង់វែង លោក សែម សម្បត្តិ ក្រោយការផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកអន្លង់វែង លោក នាង ឃីម បានថ្លែងថា ដោយសារជាប់បំពេញភារកិច្ចជាចាំបាច់ លោកប្រធាន បានចាត់រូបលោកធ្វើជាតំណាង អោយនាំយក ឯកសណ្ឋានប្រជាការពារ ប្រមាណ ៣៥កំប្លេរ មកផ្តល់ជូនប្រជាការពារភូមិ ៣៥នាក់ មកពីភូមិចំនួន ៤ លោកគ្រូ អ្នកគ្រូ ៩នាក់ និងយុវជនបក្សភូមិ ១៥នាក់ ដែលត្រូវទទួលបានថវិកាមួយចំនួន ពីប្រធានក្រុម ការងារថ្នាក់ជាតិ ចុះជួយស្រុកអនលង់វែង លោក នាង ឃីម ។

លោក សែម សម្បត្តិ បានបន្តទៀតថា ប្រជាការពារមកពីភូមិទាំង៤ ក្នុងនោះ ភូមិត្រពាំងធំ ១០នាក់ ទទួលបានសម្លៀកបំពាក់ ១០កំប្លេរ , ភូមិជប់តាមោក ១០នាក់ ទទួលបាន ១០កំប្លេរ , ភូមិដីក្រហម ១០នាក់ ទទួលបាន ១០កំប្លេរ និងភូមិអូរចាប់ត្រី ៥នាក់ ទទួលបានសម្លៀកបំពាក់ ៥កំប្លេរ និងក្នុងម្នាក់ៗ ទទួលបានថវិកា ២ម៉ឺនរៀល។ ក្រុមយុវជនបក្ស ១៥នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ១ម៉ឺនរៀល និងលោកគ្រូ អ្នកគ្រូ ៩នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ១ម៉ឺនរៀល ថែមទៀត។ លោកបានបន្តថា ដោយមើលឃើញ ពីការខ្វះខាតសម្លៀកបំពាក់ របស់ប្រជាការពារភូមិទាំងនោះហើយ ទើបប្រធានក្រុម ការងារថ្នាក់ជាតិ ចុះជួយស្រុកអន្លង់វែង លោក នាង ឃីម បានផ្តល់ឯកសណ្ឋានទាំងនេះ បានប្រើប្រាស់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្ឋាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ភូមិ ឃុំ ។

លោក សែម សម្បត្តិ បានបញ្ជាក់ថា កម្លាំងប្រជាការពារ តែងបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាមួយអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ភូមិ ឃុំ និងក៏ជាសេនាធិការដ៏ជិតស្និត ជាមួយប្រជាពលរដ្ឋ ភ្ជាប់ទៅកាន់អាជ្ញាធរភូមិ-ឃុំ និងមន្រ្តីជា សមត្ថកិច្ច ក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ ដែលកើតមាននៅក្នុងមូលដ្ឋាន នៅក្នុងការអនុវត្ត គោលនយោ បាយភូមិ-ឃុំមានសុវត្ថិភាព ទាំង ៩ចំណុច ដែលប្រមុខរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ ក្នុងនោះ « ការគ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គ្មានអំពើអាណាចារ្យ ការជួញដូរស្ត្រី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់ អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ និងត្រូវមានវិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតប ចំពោះគ្រោះមហន្តរាយ ប្រកបដោយ ប្រសិទ្ធិភាព» ៕

Loading...