ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះសំណេះសំណាល និង សួរសុខទុក្ខ ប្រជាពលរដ្ឋនៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ

ខេត្តក្រចេះ ៖ នាថ្ងៃសៅរ៏៦រោច ខែចែត្រឆ្នាំជូត ទោសក័. ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីនៃក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តក្រចេះ រួមនិងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្ថចេះ បានអញ្ជេីញចុះសួួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋហេីយនិងជ្រេីសរេីសមេភូមិ ឲ្យដឹកនាំភូមិបានបង្កេីតថ្មីដោយក្រសួងមហាផ្ទៃ កាលពេលកន្លងទៅ និងមានការចូលរួមអមដំណេីរដោយ ឯកឧត្តម លោក ជំទាវ ជាអភិបាលរង ខេត្តលោកប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោក អភិបាលស្រុក កងកម្លាំងទាំងបីប្រភេទរួមនិងប្រជាការពារ អាជ្ញាធម៌ដែនដីប្រជាពលរដ្ឋនាក់ផងដែរ។

ក្នុងកិច្ចសំណេះសំណាលនិងសួរសុខទុក្ខ នាឱកាសនោះដែរ ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាល បានពាំនាំនូវការនឹករលឹកនិងសួរសុខទុក្ខពីសំណាក់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជានិងសម្តេចកិតិព្រឹត្តបណ្ឌិតប៊ុន រ៉ានី្នហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងពី តែងតែបារម្មណ៏ពីការរស់នៅរបស់បងប្អូនគ្រប់ច្រកល្ហកពិសេស បញ្ហាសុខភាពជាចម្បង និងពិសេសជាងនេះ សូមបងប្អូនទាំងអស់រស់រាន បានសេចក្តីសុខ ចម្រុងចម្រេីនគ្រប់ក្រុមគ្រួសាររស់ក្រោមតំបូលសន្តិភាព តែមួយ និងជៀសផុតពីរោគរាតត្បាតជាសកលនៃជំងឺ-១៩ ។ បន្ថែមលេីសពីនេះឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ក៏បានក្រេីនរំលឹក ហេីយរំលឹកទៀត និងអំពាវនាវដល់ មន្រ្តីទាំងរាជការ ព្រះសង្ឃ កងកម្លាំងទាំងអស់និងប្រជាជាពលរដ្ឋទាំងអស់ ចេះថែទាំសុខភាពបានល្អ ហេីយរស់នៅរបៀបគន្លងថ្មី និងចូលរួមអនុវត្តវិធានរបស់ជារាជរដ្ឋាភិបាលក្នុងការ ការពារ ទប់ស្កាត់ឲ្យបានម៉ត់ចត់បំផុតនិងការរីករាលដាលជាសកលនៃជម្ងឺកូវីដ–១៩និង វិធានរបស់ក្រសួងសុខាភិបាល ៣ការពារ និង ៣កុំ និងវិធានផ្សេងៗទៀតដែលបានដាក់ចេញ៕

Loading...