ប្រធានក្លិប Napoli ធ្វើតេស្តរកឃើញCovid-19 បន្ទាប់ពីការប្រជុំរបស់ Serie A

ក្លិប Napoli បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានក្លិប Napoli គឺលោក Aurelio De Laurentiis បានធ្វើតេស្តរកឃើញជំងឺ Covid-19 ។

លោក De Laurentiis បានចូលរួមមហាសន្និបាតលីកកំពូលអ៊ីតាលី Serie A នៅទីក្រុង Milan កាលពីថ្ងៃពុធមានន័យថា ប្រធានក្លិបផ្សេងទៀតអាចនឹងត្រូវបង្ខំឲ្យផ្តាច់ខ្លួន ឬដាក់ឲ្យនៅដាច់ដោយឡែកដើម្បីពិនិត្យសុខភាពនៅមុនរដូវកាលថ្មីមកដល់។ កិច្ចប្រជុំនេះជាការប្រមូលផ្តុំលើកដំបូងដែលបានរៀបចំឡើងដោយលីកកំពូលបន្ទាប់ពីការប្រជុំតាមអនឡាញជាច្រើនខែក្នុងកំឡុងពេលមានជំងឺរាតត្បាត Covid-19 ។

សេចក្តីថ្លែងការណ៍របស់ក្លិប Napoli ប្រកាសថា ប្រធានក្លិបលោក De Laurentiis បានធ្វើតេស្តវិជ្ជមានCovid-19 បន្ទាប់ពីការប្រជុំរួចកាលពីម្សិលមិញ។

រដូវកាលថ្មី ២០២០-២០២១ របស់លីកកំពូលអ៊ីតាលីគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែកញ្ញា ខាងមុខ ដោយក្រុម Napoli ត្រូវប៉ះជាមួយក្រុមម្ចាស់ផ្ទះ Parma នៅថ្ងៃទី២០ កញ្ញាខាងមុខនេះ ៕

Loading...