ប្រធានគណបក្សកាន់អំណាចនៅមីយ៉ាន់ត្រូវបណ្តេញចេញពីតួនាទី

ប្រធានសភាប្រទេសមីយ៉ាន់ម៉ា លោក Shwe Mann ត្រូវបានគេបណ្តេញចេញពីតួនាទីជាប្រធានគណបក្សកាន់អំណាច USDP នោះហើយ ខណៈដែលមានការប្រកួតប្រជែងខ្លាំងក្លាក្នុងតួនាទី និងតំណែងនោះ ។

កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាជាច្រើននាក់បានធ្វើសកម្មភាពឡោមព័ទ្ធស្នាក់ការកណ្តាលគណបក្សកាន់អំណាចមីយ៉ាន់ម៉ា USDP រារាំងមិនឲ្យមន្ត្រីណាមួយចាកចេញពីទីនោះបានឡើយ ។

មីយ៉ាន់ម៉ាបាននិងកំពុងរៀបចំការបោះឆ្នោតប្រកបដោយលទ្ធិប្រជាធិបតេយ្យដំបូងគេបំផុតនៅក្នុងប្រទេសនេះ ដែលនឹងប្រព្រឹត្តទៅនៅក្នុងរយៈពេល៣ខែខាងមុខទៀតនេះ ។ មីយ៉ាន់ម៉ាទើបតែមានការកែទម្រង់ការបោះឆ្នោតប្រជាធិបតេយ្យដំបូងគេបំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១១កន្លងមកប៉ុណ្ណោះ ។

ពាក្យចរចាមអារ៉ាមបានលេចឮថា ប្រធានគណបក្សកាន់អំណាចនៅមីយ៉ាន់ម៉ា Shwe Mann នេះមានទំនាក់ទំនងពិភាក្សារកការចងសម្ពន្ធមិត្តជាមួយមេដឹកនាំគណបក្សប្រឆាំងមីយ៉ាន់ម៉ា លោកស្រី អុង សានស៊ូជី (Aung San Suu Kyi)។

លោកស្រី ស៊ូជី ជាប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ(NLD) ត្រូវគេរំពឹងថា នឹងទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតដែលប្រព្រឹត្តឡើងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ខណៈដែលគេជឿជាក់ថា គណបក្សកាន់អំណាច គឺគណបក្សសហភាពសាមគ្គីនិងអភិវឌ្ឍ(USDP) នឹងមិនទទួលបានសំឡេងគាំទ្រភាគច្រើននោះ ។

ប៉ុន្តែទោះបីយ៉ាងណា លោកស្រីស៊ូជី ត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញពីការចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតី ហើយការពិភាក្សាជាច្រើនលើកបានកើតឡើងរវាងគណបក្សប្រឆាំង នឹងគណបក្សកាន់អំណាចដើម្បីស្វែងរកថា តើបុគ្គលណាមួយដែលនឹងត្រូវក្លាយជាមេដឹកនាំប្រទេសមីយ៉ាន់ ឬដែលស្គាល់ថា ភូមានោះ ។

រហូតមដកល់វេលាយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ លោក Shwe Mann អតីតមេទ័ពមួយរូបដែលមានឥទ្ធិពលផងដែរកាលពីរបបគ្រប់គ្រងដោយយោធានោះ តំណែងប្រធានបក្សរបស់លោក ទំនងធ្លាក់ទៅលើលោក ថេន សេន ដែលជាប្រធានាធិបតីបច្ចុប្បន្ន ។ នេះបើតាមការធ្វើអត្ថាធិប្បាយរបស់ទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ី ។

លោកថេន សេន និងលោក Shwe Mann ត្រូវគេមើលឃើញថា មានទំនាក់ទំនងមិនសូវល្អប្រសើរជាមួយគ្នា បើទោះជាស្ថិតនៅក្នុងគណបក្សតែមួយជាមួយគ្នាយ៉ាងណាក៏ដោយ ។ បុគ្គលទាំងពីររូបនេះសុទ្ធតែបានស្នើសុំឲ្យមានការទទួលឯកភាពការឈ្មោះជាបេក្ខភាពប្រកួតប្រជែងតំណែងប្រធានាធិបតីរៀងៗខ្លួន ។

សេចក្តីរាយការណ៍បានបញ្ជាក់ផងដែរថា បុគ្គលទាំងពីររូបនេះក៏បានបែងជើងបុគ្គលផ្សេងទៀតដែលមានសក្តានុពលឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ។

ប្រភពបានរាយការណ៍ថា លោក Shwe Mann តំណែងតួនាទីរបស់លោកត្រូវជំនួសដោយបុគ្គលអភិរក្សម្នាក់ដែលស្និទ្ធិជាមួយលោកថេន សេន និងជាអតីតអ្នកកាន់អំណាចយោធា គឺលោក ថាន ស្វេ ។

កាលពីថ្ងៃព្រហស្បតិ៍ គេបានឃើញកម្លាំងសន្តិសុខជាច្រើននាក់នៅពីខាងក្រៅភូមិគ្រឹះរបស់លោក Shwe Mann ។ សមាជិកគណបក្ស USDP ម្នាក់បានថ្លែងប្រាប់ប្រភពរ៉យទ័រថា លោក Shwe Mann លែងជាប្រធានគណបក្សទៀតហើយ ។ លោកមានសុខភាពល្អបរិបូរណ៍ ហើយកំពុងស្នាក់នៅក្នុងលំនៅឋាន ។

រដ្ឋាភិបាលពាក់កណ្តាលស៊ីវិលមីយ៉ាន់ម៉ាទើបតែបានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅក្នុងឆ្នាំ២០១១ ក្រោយបញ្ចប់របបយោធាដែលមានរយៈពេលជិត៥០ឆ្នាំមកនោះ ។

ប្រធានាធិបតីថេន សេន ត្រូវបានស្នើឲ្យមានការកែទម្រង់របបនយោបាយប្រកបដោយលទ្ធិប្រជាធិបតេយ្យ ដោយមូលហេតុនេះហើយ លោកបានដោះលែងអ្នកទោះរាប់រយនាក់ ក៏ដូចជាការមិនសូវគៀបសង្កត់ទៅលើប្រព័ន្ធផ្សព្វផ្សាយផងដែរ ។

ប៉ុន្តែទោះបីយ៉ាងណា យោធានៅតែមានឥទ្ធិពលយ៉ាងធំធេងទៅលើនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈកៅអីនៅក្នុងសភាទាំងពីរភាគច្រើនជាមន្ត្រីយោធា ៕

shwe mann

myanmar police

Loading...

Leave a Reply

Your email address will not be published. Required fields are marked *