ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដឹកនាំកិច្ចប្រជុំ អនុម័ត ប្រគល់សេចក្តីព្រាងច្បាប់ចំនួន៥ ដែលជាសំណើរាជរដ្ឋាភិបាល

ភ្នំពេញ៖ ប្រធាន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានដឹកនាំកិច្ចប្រជុំនៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០។

កិច្ចប្រជុំបានអនុម័ត ប្រគល់សេចក្តីព្រាងច្បាប់ចំនួន៥ ដែលជាសំណើរាជរដ្ឋាភិបាល ជូនគណៈកម្មការជំនាញពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍វិញ។

សេចក្តីព្រាងច្បាប់ទាំង៥ នោះ រួមមាន៖
១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាមីណាម៉ាតាស្តីពីបារត។

២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបត្យាប័ន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារំាង។

៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើវិសោធនកម្មពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន។

៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។

៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី៕

 

Loading...