ភ្នំពេញ៖ ប្រជាពលរដ្ឋ ធ្វើដំណើរតាមបណ្តោយផ្លូវមុនីរ៉េត (ផ្លូវលេខ២១៧) ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក និងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ត្អូញត្អែរពីការដាក់លក់បន្លែ ផ្លែឈើ រំលោភលើផ្លូវ បង្កឲ្យមានការកកស្ទះចរាចររាល់ថ្ងៃ។ ការកកស្ទះនេះ ចាប់ពីម៉ោងព្រឹក ថ្ងៃ ជាពិសេសនៅពេលយប់តែម្តង ដោយសារអាជីវករបានដឹកទំនិញមកពីបណ្តាខេត្ត យកមកបោះអោយម៉ូយ។
ពួកគេចោទប្រកាន់ថា មិនឃើញសមត្ថកិច្ច ឬ សន្តិសុខសណ្តាប់ធ្នាប់ ផ្សារដើមគរបានដេញ ឬណែនាំដល់ក្រុមអាជីវករទាំងនោះ បែរជាធ្វើមិនដឹងមិនលឺ។ពួកគេចោទបន្តថា មន្រ្តីមួយចំនួន ដើរប្រមូលលុយពីក្រុមអាជីវករច្រើនជាងការជួយសម្រួលឲ្យល្អប្រសើរ។
អ្នកធ្វើដំណើរបានសំណូមពរទៅអភិបាលខណ្ឌ និងមន្រ្តីជាប់ពាក់ព័ន្ឋ ជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ ក៏ដូចជាការថែរក្សាបរិស្ថានផងដែរ៕