ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសផ្ទេរចេញ ដាក់ជំនួសមកវិញដោយអតីតប្រធានពន្ធនាគារខេត្តរតនគិរី

ខេត្តកំពង់ស្ពឺ លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ កាក់ សាវ៉ុន ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ ត្រូវបានថ្នាក់លើរៀបចំប្រកាសផ្ទេរមុខតំណែងចេញពីពន្ធនាគារខេត្តកំពង់ស្ពឺ ឲ្យទៅកាន់តំណែងជាអនុប្រធា​ន​នា​យកដ្ឋានសន្តិសុខ នៃអគ្គនាយកដ្ឋានពន្ធ​នា​គារ ក្រសួងមហាផ្ទៃ ដាក់ជំនួសមកវិញដោយឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ ទី​ន សុវណ្ណ​នី ជាអតីតប្រធាន​ព​ន្ឋ​នាគារ​ខេត្តរតនគិរី។

ពិធីប្រកាសផ្ទេរ និងចូលកាន់តំណែងប្រធានពន្ធនាគារខេត្តកំពង់ស្ពឺនេះ ធ្វើឡើង នៅព្រឹក​ថ្ងៃ​ព្រហ​ស្ប​តិ៍ ១៥​រោច ខែ​បឋមាសាឍ ឆ្នាំច សំ​រឹ​ទ្ឋិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១​៨នេះ ស្ថិតសាលប្រជុំ​សាលាខេត្ត​កំពង់ស្ពឺ ​ក្រោម​អធិបតីភាព​ លោកប៉ាវ ហម​ផា​ន រដ្ឋលេខាធិការ​ក្រ​សួងមហាផ្ទៃ ទទួល​កិច្ច​ការងារ​ព​ន្ឋ​ន​នាគារ លោកសន្តិ​បណ្ឌិត ហេង ហាក់ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោកសោម ច័ន្ទ​ឌី​ណា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោកឧត្តម​អគ្គានុរក្ស ​ថ្នាក់​លេខ​១ លោកសន្តិ​បណ្ឌិត ចាន់ គឹ​ម​សេង អគ្គនាយក​ នៃ​អគ្គនាយក​ដ្ឋា​ព​ន្ឋ​នាគារ ព្រមទាំងអគ្គនា​យក​រង​នៃ​អគ្គនាយកដ្ឋាន​ព​ន្ឋ​នាគារ ​អភិបាលរង​ខេត្ត តំណាង​អាជ្ញាធរ​ខេត្ត និង អស់​លោក-លោកស្រី តំ​ណាង​​មន្ទីរ ​ក្រសួង ​ស្ថាប័ននានា កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ជំនាញ​ព​ន្ឋ​នា​គារ​ខេត្តកំពង់ស្ពឺ​ជា​ច្រើន​រូប​ទៀត។</p>

សូម​បញ្ជាក់​ថា ​លោកឧត្តម​អគ្គានុរក្ស ​ថ្នាក់​លេខ​២ ទី​ន សុវណ្ណ​នី ជាអតីតប្រធាន​ព​ន្ឋ​នាគារ​ខេត្តរតនគិរី ត្រូវ​បាន​ផ្ទេរ​ភារកិច្ចមក​កាន់​មុខ​តំណែង​ជា​ប្រធាន​ព​ន្ឋ​នាគារ​ខេត្តកំពង់ស្ពឺ ជំនួស​លោក​ឧត្តម​អគ្គានុរក្ស​ ថ្នាក់​លេខ​២ កាក់ សា​វុន ដែល​ត្រូវ​ផ្ទេរ​ទៅ​កាន់​មុខ​តំណែង​ជា​អនុប្រធាន​នាយកដ្ឋាន​សន្តិសុខ​នៃ​អគ្គនាយកដ្ឋាន​ព​ន្ឋ​នាគារ​ក្រសួងមហាផ្ទៃ៕

Loading...