ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានណែនាំ ម្ចាស់អាជីវកម្មមរណីយដ្ឋាន មួយចំនួន ស្ថិតនៅតាមជ្រុះ ជ្រលងដងភ្នំ ដងអូរ ដងស្ទឹង បឹងបួរ ជាបណ្តោះអាសន្ន

(ភ្នំពេញ) ៖ នៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២០នេះ មន្ទីរ ទេសចរណ៍ខេត្តបាត់ដំបង បានចេញសេចក្តីណែនាំ មួយដែលពាក់ព័ន្ធ នឹង ការព្យាករអាកាសធាតុ របស់ក្រសួងធនធានទឹកនិងឧតុនិយម បន្ទាប់ពីសង្កេតឃើញថា ខ្យល់ម៉ូសុងនិរតីបាមបង្កើនល្បឿន យ៉ាងលឿនបកមកលើប្រទេសកម្ពុជា ។ ទទួលឥទ្ធិពលសម្ពាធទាបនៅលើសមុទ្រប៉ាស៊ីហ្វិក និង វិវត្តខ្លួនជាបន្តបន្ទាប់ ទៅជាវិសម្ពាធទាបរួច ក្លាយទៅជាកូនព្យុះមួយ។

ក្រសួងទេសចរណ៍ បញ្ជាក់ថា ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង សូមធ្វើការណែនាំដល់អស់លោក លោកស្រី ម្ចាស់ រមណីយដ្ឋាន អាហារដ្ឋាន ដែលស្ថិតនៅតាម ជ្រុះ ជ្រលងដងភ្នំ ដងស្ទឹង បឹងបួរ អោយផ្អាក ដំណើរការអាជីវកម្មជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២០នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ។

សេចក្តីលម្អិត នៃការណែនាំ របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ដូចខាងក្រោម៖

Loading...