ប្រធានសាខាគយកោះកុង បែករឿងអាស្រូវពីនិតិវិធីការប្រមូលពន្ធ

ខេត្តកោះកុង៖ ក្នុងអំឡុងពេលជាង៣ខែចុងក្រោយ គឺចន្លោះចុងឆ្នាំ២០១៥និងដើមឆ្នាំ២០១៦នេះ បនា្ទប់ពីលោកសំ កុសល ប្រធានសាខាគយ និងរដ្ឋករខេត្តកោះកុង ចូលកាន់តំណែងជំនួសលោកប៉ាង វណ្ណថនមក ។ រឿងអាស្រូវត្រូវបានផ្ទុះចេញពីផ្ទៃក្នុង ដែលលោកប្រធានថ្មីអន់ចិត្តនិងនិតិវិធីប្រមូលប្រាក់ពន្ធ ផ្ទុយពីសេចក្តីណែនាំរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ។ ពិសេសអនុសាសន៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អោយរឹតបណ្តឹងការប្រមូលប្រាក់ពន្ធអោយបាន១០០% ។
ប្រភពសិទ្ធិនិងសាខា គយខេត្តកោះកុង បានទម្លាយរឿងអាស្រូវពីនីតិវិធីប្រមូលប្រាក់ពន្ធ របស់មេសាខាថ្មីឈ្មោះសំ កុសលអោយដឹងថា សេចក្តីណែនាំរបស់អគ្គនាយកដ្ឋានគយ ។ គឺការបង់ពន្ធរាល់មុខទំនិញ ត្រូវដឹងពីបរិយាយទំនិញនិងឈ្មោះមុខទំនិញ ទើបយើងរកឃើញប្រាក់ពន្ធសរុប ព្រោះមុខទំនិញនិមួយៗ គឺមានអត្រាបង់ពន្ធខុសគ្នា ។ ប៉ុន្តែនីតិវិធីរកចំណូលប្រាក់ពន្ធរបស់លោកមេគយសំ កុសល គឺកាត់បញ្ជាផ្ទាល់មាត់អោយកូនចៅក្រោមឱវាទ ម៉ៅការបង់ពន្ធទៅវិញ ។
ជាក់ស្តែងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៣ ខែកុម្ភះឆ្នាំ២០១៦ មានទូកដឹកទំនិញចាប់ហ៊ួរ១គ្រឿង ក្នុងនោះមានបង្កប់ទំនិញដែលមានអត្រាពន្ធខ្ពស់ ដូចជាភេសជ្ជះគ្រប់មុខ និងស្រាបៀរ ។ ជាផលិតផលរបស់ប្រទេសថៃ ដូចជាលីអូ បៀរឆាង បៀរសិង្ហ ប្រេងម៉ាស៊ីន ទូរទស្សន៏ ដែលគេដាក់កប់ពីក្រោមទំនិញចាប់ហ៊ួយ មានចំណុះប្រមាណជា៤០តោន ។ នាំចូលពីប្រទេសថៃ មកចូលចតនៅកំពង់ផែរបស់ខ្លួន(ម្ចាស់ទំនិញ) ត្រូវបានគេស្គាល់ច្បាស់ថា ជាទំនិញរបស់ក្រុមហ៊ុនរស្មីរតនះ យ៉ាងហោចណាស់ទំនិញទាំងនេះ ត្រូវបានគេនាំចូលយ៉ាងតិចក៏ចំនួន ២ទូកដែរក្នុងមួយសប្តាហ៏ ហើយមិនដែលមានមន្ត្រីគយណាម្នាក់ទៅពិនិត្យមើល ការលើកទំនិញចេញពីទូកចូលឃ្លាំង រួចចេញពីឃ្លាំងដាក់ រថយន្តបន្តដឹកទៅភ្នំពេញ ដោយមេសាខាគយខាងលើ អនុវត្តនីតិវិធីម៉ៅការបង់ពន្ធតែម្តង មិនបាច់ពិនិត្យទំនិញ ។
ប្រភពដដែរបញ្ជាក់ទៀតថា ទូកដឹកទំនិញរបស់ក្រុមហ៊ុនរស្មី រតនះ ត្រូវបានមេគយខាងលើ បញ្ជាដោយផ្ទាល់មាត់សរសេវិក័យបត្រទទួលប្រាក់ពន្ធតែ១០លាន៥សែនរៀលប៉ុណ្ណោះ និងប្រាក់ថ្លៃម្ហូបសម្រាប់សាខាគយទាំងមូល ចំនួន៤លានរៀលទៀតតែប៉ុណ្ណោះ ។ ប្រភពដដែរបានបន្តទៀតថា បើតាមការអនុវត្តនីតិវិធីបង់ពន្ធ មុនពេលដែលលោកសំ កុសល មកកាន់តំណែងជាមេគយនៅពេលនេះ មុខទំនិញខាងលើក្នុងមួយទូក យ៉ាងហោចណាស់ ក៏ទទួលប្រាក់ពន្ធជាង៣០លានរៀលដែរ ។ ព្រោះក្នុងមួយទូកត្រូវដឹកបន្តទៅភ្នំពេញ ប្រហែលជា៤រថយន្ត(យីឌុប) ហេតុនេះការអនុវត្តនីតិវិធីម៉ៅការបង់ពន្ធ របស់មេគយថ្មី ធ្វើអោយបាត់ប្រាក់ពន្ធយ៉ាងច្រើនសន្ធឹក សន្ធាប់ផ្ទុយពីអនុសាសន៏ណែនាំរបស់ប្រមុខរដ្ឋាភិបាលអោរឹតប ណ្តឹងការប្រមូលប្រាក់ពន្ធ អោយបាន១០០% នោះ ។
ប្រភពដែលស្និទនឹងសាខាគយដដែរបង្ហើបទៀតថា សព្វថ្ងៃក្រុមហ៊ុនដែលនាំទំនិញចូលពីប្រទេសថៃចូលមកស្រុកខ្មែរ តាមច្រកកោះកុង មានច្រើនទៀតមិនមែនតែក្រុមហ៊ុនរស្មីរតនះ នេះមួយទេប៉ុន្តែលោកប្រធានសាខា បានបញ្ជាអោយមន្ត្រីក្រោមឱវាទ អនុវត្តនីតិវិធីម៉ៅការបង់ពន្ធដោយមិនបាច់ពិនិត្យ និងមិនបាច់រាប់មុខទំនិញដូចគ្នាដែរ ។
អ្នកសារព័ត៌មានយើងបានទំ នាក់ទំនង តាមទូរស័ព្ទទៅលោកប្រធានសាខាគយ ដើម្បីសុំការបំភ្លឺជុំវិញករណីរឿងអាស្រូវខាងលើនេះដែរ ប៉ុន្តែទូរស័ព្ទចូលហើយតែគ្មានអ្នកទទួល ៕

2016_02_04_04_45_36

Loading...

Leave a Reply

Your email address will not be published. Required fields are marked *