ប្រធានអង្គភាពតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែងនាំយកសម្ភារៈបរិក្ខាយោធា ចែកជូនសិក្ខាកាម១៥០នាក់ដែលកំពុងហ្វឹកហ្វឺនពង្រឹងសមត្ថភាព

ខេត្តស្ទឹងត្រែង៖ សិក្ខាកាម១៥០នាក់ ដែលកំពុងទទួលបានការបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពបន្ថែម លើក្បួនយុទ្ធសាស្ត្រយោធា និងច្បាប់នានារបស់ប្រទេសនោះ ទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ដោយទទួលបានសម្ភារៈបរិក្ខាប្រើបា្រស់ជាច្រើនមុខ តាមរយះលោកឧត្តមសេនីយ៍ស្វាយ ញ៉ន ។

សម្ភារៈបរិក្ខាប្រើបា្រស់ ដែលត្រូវបើកជូនសិក្ខាមទាំង១៥០នាក់នោះ ត្រូវបានធ្វើឡើងកាលពីថ្ងៃ៧មិថុនាម្សិលមិញ នៅក្នុងអង្គភាពវរៈសេនាតូចលេខ១ ចំណុះអង្គភាពតំបន់ប្រតិ បត្តិការសិករងស្ទឹងត្រែង ។

មេបញ្ជាការតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រីស្វាយ ញ៉ន បានមានប្រសាសន៍ថា សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកតែងតែគិតគូមកដល់ជីវភាពរបស់កងទ័ពជានិច្ច មិននៅសមរភូមិមុខ ឬនៅសមរភូមិក្រោយនោះទេ ឲ្យតែកងទ័ពជួបការលំបាក សន្តេចទាំងពីរ បានឧបត្ថម្ភ និងគាំទ្រ ទាំងស្មារតី និងសម្ភារៈបរិកា្ខប្រើប្រាស់ មិនដែលខ្វះចន្លោះនោះទេ។ ជាក់ស្តែង នៅថ្ងៃ៧មិថុនាម្សិលមិញ លោកឧត្តមសេនីយ៍ បានទទួលបរិក្ខាយោធាជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងពីរ យកមកឧបត្ថម្ភបន្ថែមដល់យោធិន ដែលកំពុងជាកាតព្វ កិច្ចហ្វឹកហ្វឺន នៅក្នុងអង្គភាពវរៈសេនាតូចលេខ១ មានមូលដ្ឋាននៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោកឧត្តមសេនីយ៍មេបញ្ជាការបានមានប្រសាសន៍ទៀតថា សម្ភារៈដែលត្រូវបើកជូនសិក្ខាកាមនោះ មានចំនួន៣មុខ ធ្វើឡើងទៅតាមការណែនាំពីអគ្គនាយកដ្ឋាន ភស្តុភា និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ សំរាប់វគ្គហ្វឹកហ្វឺនប្រចាំឆ្នាំ ២០១៦នេះ រួមមាន មុង ភួយ និងកន្ទេល ។ហើយនៅក្នុងរដូវប្រាំង រដូវធ្លាក់ខ្យល់ និងរដូវភ្លៀងធ្លាក់ កងទ័ពទាំងអស់ តែងតែទទួលបានអាវរងារ និងអាវភ្លៀង ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជានិច្ច។

សូមជម្រាបថា កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ អង្គភាពតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីស្វាយ ញ៉ន បានចូលរួមដាំដើមត្នោតជាមួយនឹងអាជ្ញាធរខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ជុំវិញខេត្ត នៅតាមបណ្តោយផ្លូវយុទ្ធសាស្ត្រ ជាប់ព្រំដែនកម្ពុជា-ឡាវ ។ហើយគ្រាប់ត្នោតដែលបាននាំយកទៅដាំ ក្រោមការដឹកនាំដោយអាជ្ញាធរខេត្តនៅគ្រានោះ ត្រូវលោកឧត្តមសេនីយ៍ត្រីស្វាយ ញ៉ន បញ្ជាក់ថា មានចំនួន១ម៉ឺនគ្រាប់ ដាំចាប់ពីបង្គោលព្រំដែនលេខ០៣៣,៣ រហូតដល់បង្គោលព្រំដែនលេខ០៣៨ មានប្រវែងប្រមាណ៣០គីឡូម៉ែត្រ។ រីឯការដាំគ្រាប់ត្នោតនេះ សំដៅរក្សាប្រពៃណី វប្បធម៌ជាតិ និង នាំមន្រី្តរាជការ សិស្សានុសិស្ស ឲ្យស្គាល់ពីផ្លូវតាមព្រំដែនផង និងឲ្យស្គាល់ពីព្រំដែនប្រទេសកម្ពុជាផងដែលមានព្រំដែនជាប់ជាមួយប្រទេសជិតខាង ហើយការដាំគ្រាប់ត្នោតនៅតាមព្រំដែនកម្ពុជា ឡាវ នេះ គឺអាជ្ញាធរខេត្ត បានកំណត់ធ្វើឡើងជារៀងរាល់ឆ្នាំ ៕ បក្សីជាយដែន

face

008

006

005

004

003

002

001

Loading...

Leave a Reply

Your email address will not be published. Required fields are marked *