ប្រធានាធិបតីចិន ស៊ី ជីនពីង ច្រានចោលសំណើណាមួយដែលផ្អែកលើមូលដ្ឋានរបស់តុលាការអាជ្ញាកណ្តាល

ប្រមុខដឹកនាំទីក្រុងប៉េកាំង លោកប្រធានាធិបតី ស៊ី ជីនពីង កាលពីរសៀលថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១៦ បានប្រកាសថា ចិននឹងមិនទទួលយកសំណើ ឬសកម្មភាពណាមួយ ដែលផ្អែកលើសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាល ដែលបានកាត់សេចក្តីរឿងក្តីសមុទ្រចិនខាងត្បូងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នោះឡើយ ។

លោក ស៊ី ជីនពីង បានថ្លែងថា ទឹកដីសមុទ្រចិនខាងត្បូង គឺជាដែនអធិបតេយ្យរបស់ប្រទេសចិនតាំងពីបរុមបុរាណមកម្ល៉េះ ។ បូរណភាពទឹកដីរបស់ចិន ធនធានធម្មជាតិនៅក្រោមសមុទ្រនៅដែនសមុទ្រចិនខាងត្បូង ទោះក្នុងកាលៈទេសៈ ណាក៏ដោយ ក៏មិនប៉ះពាល់ដោយសារសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលនោះឡើយ ។

លោកស៊ី បានថ្លែងបែបនេះកាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ខណៈដែលជួបជាមួយប្រធានក្រុមប្រឹក្សាសហភាពអឹរ៉ុប លោក Donald Tusk និងលោកប្រធានគណៈកម្មការសហភាពអឺរ៉ុប Jean-Claude Juncker នៅទីក្រុងប៉េកាំង ។

លោកស៊ីបាននិយាយថា ប្រទេសចិនជានិច្ចកាលគឺគោរពច្បាប់អន្ដរជាតិ សច្ចភាព និងសេចក្ដីសុច្ចរិត ព្រមទាំងប្រកាន់ខ្ជាប់នូវការអភិវឌ្ឍន៍ប្រកបដោយសន្តិភាព។ ប្រទេសចិនប្រកាន់យកនូវគោលការណ៍សន្តិភាព ស្ថិរភាពនៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង ដោយដោះស្រាយជម្លោះជាមួយប្រទេសពាក់ព័ន្ធតាមរយៈការពិភាក្សាដោយសន្តិវិធី ទទួលស្គាល់ធាតុពិតនៃប្រវត្តិសាស្ត្រ និងស្របទៅតាមច្បាប់អន្តរជាតិ ។

តុលាការអាជ្ញាកណ្តាល ឬ PCA ទើបតែចេញសេចក្តីសម្រេចចុងក្រោយកាលពីថ្ងៃទី១២ ខែកក្កដា ទៅលើសំណុំរឿងសមុទ្រចិនខាងត្បូង ដែលប្រទេសហ្វីលីពីនបានប្តឹងប្រទេសចិនកាលពី៣ឆ្នាំកន្លងមកនោះ ។

សេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាល មានកម្រាស់៤៩៧ទំព័រ ក្នុងនោះមានខ្លឹមសារមួយចំនួនសរសេរថា ចិនគ្មានសិទ្ធិប្រវត្តិសាស្ត្រ នៅដែនសមុទ្រចិនភាគខាងត្បូងនេះឡើយ៖ «គ្មានមូលដ្ឋានច្បាប់ ដើម្បីឲ្យចិន ទាមទារដែនអធិបតេយ្យប្រវត្តិសាស្ត្រ សម្រាប់ធនធានធម្មជាតិនៅតំបន់សមុទ្រ « ៩បន្ទាត់សញ្ញា» ៕ សុរ្ម័ន

arbitral-tribunal-hague

11f08b89-b7fa-47cf-bfbc-5fe00d0ce9a5

Loading...

Leave a Reply

Your email address will not be published. Required fields are marked *